ម្យ៉ាងដែរ! តារាប្រុសទាំងនេះ ចូលចិត្តបំផុតរឿងជិះម៉ូតូ ធ្វើដំណើរកម្សាន្តបែបផ្សងព្រេង
ជារឿងមួយគួរឲ្យចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុកនាពេលបច្ចុប្បន្ន ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់រមណ៏យដ្ឋាននានារបស់យុវវ័យ តាមមធ្យោបាយផ្សេងៗ ដូចជា ខ្លះជិះរថភ្លើង ខ្លះទៀតជិះរថយន្ត ហើយខ្លះទៀតក៏ជិះម៉ូតូក៏មានដែរ ។
តួយ៉ាង បើក្រឡេកទៅមើលតារាសម្តែង និង បង្ហាញម៉ូដ នូ ឧសភា តួឯកក្នុងខ្សែភាពយន្ត «អ្នកម៉ាក់វ័យក្មេង» ឯនោះវិញ ក៏មានចំណូលចិត្តមិនខុសប្លែកពីបុរសមួយចំនួនដែរ ក្នុងការធ្វើដំណើរកម្សាន្តផ្សងព្រេងដោយជិះម៉ូតូទៅតាមរមណីយដ្ឋាន និង បណ្តាខេត្តនានា។ លើសពីនោះ នូ ឧសភា ក៏បានបង្កើតក្រុមផ្សងព្រេងម៉ូតូមួយផងដែរ ដោយមានឈ្មោះថា «ទោចក្រយានផ្សងព្រេង» ។
លោក នូ ឧសភា បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា ក្រុម «ទោចក្រយានផ្សងព្រេង» គឺប្រមូលផ្តុំអ្នកនិយមជិះម៉ូតូដើរកម្សាន្ត ហើយក្នុងនោះក៏មានអ្នកធ្វើការ និង សិល្បករមួយចំនួនផងដែរ ។ ដូច្នេះ ថ្ងៃនេះ ប្រជាប្រិយ ក៏នឹងបង្ហាញនូវសិល្បករ ៤ រូប ដែលមានចំណង់ចំណូលចិត្តជិះម៉ូតូកម្សាន្តបែបផ្សងព្រេង ៖
១- តារាសម្តែង ចម្រៀង និង បង្ហាញម៉ូដ នូ ឧសភា
២- តារាសម្តែង និង បង្ហាញម៉ូដ ចន្ថា ដារ៉ា
៣- តារាចម្រៀង ឈុត សែនប្រពៃ (TMS)
៤- តារាបង្ហាញម៉ូដ Joseph Vann