ណេត រក្សា Miss Universe ២០២០ លំដាប់រងទី ៣ កំពុងធ្វើឱ្យគេលង់កាន់តែខ្លាំង!
អតីតបេក្ខភាពកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិ Miss Universe ឆ្នាំ ២០២០ កញ្ញា ណេត រក្សា ដែលទទួលបានចំណាត់ថ្នាក់រងទី ៣ កំពុងតែធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន លង់នឹងសម្រស់របស់នាង កាន់តែខ្លាំងឡើង។
បន្ទាប់ពីកម្មវិធីនេះត្រូវបានបញ្ចប់ កាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ គេសង្កេតឃើញថា ស្រីស្អាតរូបនេះ ឆក់បានឱកាសការងារ យ៉ាងមមាញឹក ចំណែកឯ រូបសម្រស់វិញ ក៏កាន់តែមានភាពស្រស់ស្អាតខ្លាំងជាងមុនផងដែរ។ សូមទស្សនារូបភាព ដ៏ស្រស់សោភារបស់ ណេត រក្សា ជាច្រើនសន្លឹកខាងក្រោម៖