ចុងឆ្នាំ សោភា ទេពី ទទួលកាដូដ៏ស្រស់ស្អាតពីអ្នកម្តាយ!
កៀកចូលឆ្នាំថ្មី ២០២១ តារាចម្រៀងរូបរាងទ្រលុកទ្រលន់ សោភា ទេពី បានទទួលកាដូយ៉ាងស្រស់ស្អាតពីសំណាក់អ្នកម្តាយជាទីស្រឡាញ់។ នេះអាចនិយាយបានថា មិនមែនជាលើកទីមួយទេដែល សោភា ទេពី ទទួលកាដូមានតម្លៃពីសំណាក់អ្នកមានគុណ ។
ថ្មីៗនេះ តារាចម្រៀង សោភា ទេពី បានបង្ហាញចិញ្ជៀនពេជ្រដ៏ស្រស់ស្អាត ដោយបញ្ជាក់ថាជា អំណោយបស់អ្នកម្តាយ ធ្វើជាកាដូឱ្យ តែនាងមិនបានបញ្ជាក់ថា សម្រាប់នៅក្នុងឱកាសអ្វីឡើយ។ ក្នុងនោះ ក៏មានការលើកឡើងថា ពិតជាស្រស់ស្អាតខ្លាំងណាស់ចិញ្ជៀនពេជ្រមួយវង់នេះ។ ហើយកន្លងមក អ្នកម្តាយក៏ធ្លាប់ទិញរថយន្តស៊េរីទំនើបធ្វើជាកាដូឱ្យនាងផងដែរ។
នេះជារូបភាពចិញ្ជៀនពេជ្រដែលម្ដាយទិញឱ្យ សោភា ទេពី
គួរឱ្យដឹងថា បើទោះបីជាមិនមានផលិតកម្មច្រៀងក៏ពិតមែនតែ សោភា ទេពី ក៏ទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ ចំពោះការចេញបទចម្រៀងផ្ទាល់ខ្លួន និង ការច្រៀង Cover បទចម្រៀងល្បីៗរបស់តារារៀមច្បង នាពេលកន្លងមក៕
នេះជារូបភាពចិញ្ជៀនពេជ្រដែលម្ដាយទិញឱ្យ សោភា ទេពី
រូបថត ៖ ហ្វេសប៊ុក