ឆ្នាំនេះ នែប ព្រំរិទ្ធិកា លែងមួយអស់ដៃ ក្នុងឈុតណូអែលយ៉ាងព្រឺព្រួច!
ដោយសារតែសម្រស់ស្រស់ស្អាត រួមនឹងការនិយមចូលចិត្តលេងស្ទីលតែងខ្លួនទាន់សម័យផងនោះ បានធ្វើឱ្យតារាវ័យក្មេង នែប ព្រំរិទ្ធិកា មិនខ្លាចក្នុងការចាយសម្រស់ ជាមួយនឹងឈុតសិចស៊ី សម្រាប់ស្វាគមន៍បុណ្យគ្រឹស្តម៉ាសឡើយ។
ក្នុងឈុតរ៉ូបខើចខ្លីពណ៌ក្រហមស្រស់បង្ហាញដើមទ្រូងធំទ្រលុកទ្រលន់ នែប ព្រំរិទ្ធិកា បានចែករំលែករូបភាពប្រមាណជាបួនសន្លឹកនៅលើបណ្តាញសង្គម ដែលធ្វើឱ្យគាំទ្ រជាពិសេសបុរសៗលួចក្នាញ់ និង សម្រស់ដ៏ទាក់ទាញរបស់នាង។
ក្នុងនោះ ដើម្បីស្វាមគមន៍បុណ្យបែបបស្ចឹមប្រទេសមួយនេះ គេសង្កេតឃើញតារាៗមួយចំនួនបានតុបតែងខ្លួន ក្នុងឈុតនេះ ដោយតារាខ្លះបានជ្រើស យកស្ទីលបែបសុភាពៗជាលក្ខណៈគ្រួសារ ហើយខ្លះទៀតបែបហ្វេសសិនសិចស៊ីផងដែរ ។
គួរបញ្ជាក់ថា នែប ព្រំរិទ្ធិកា គឺជាតារាសម្តែងដែលមានសម្រស់ស្អាតបែបយុវវ័យ ដែលនាងធ្លាប់ប្រាប់ថា ជាកូនកាត់ថៃ ហើយពេលនេះដែរ នាងកំពុងមានទីផ្សារសិល្បៈបណ្តើរៗ ជាពិសេសការថតចម្រៀងខារ៉ាអូខេ និងស្ប៉តពាណិជ្ជកម្មនានា។ ក្រៅពីការងារសិល្បៈ តារាវ័យ ១៨ ឆ្នាំរូបនេះ ក៏ជាសិស្សថ្នាក់ទី១២ នៅសាលាច្បារអំពៅ តែដោយសារតែវិបត្តិកូវីដ១៩ បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ឆ្នាំនេះ ត្រូវបានជាប់ដោយស្វ័យប្រវត្តិរួមទាំងស្រីស្អាត នែប ព្រំរិទ្ធកា ផងដែរ៕