ល្បីមួយឆាវ អូន Rose ក្រដាស១០ ក្រដាស២០ មានអ្នក follow ដល់ទៅ ១០ ម៉ឺននាក់លើហ្វេសប៊ុក
ទោះបីជាភាគច្រើន នៃការបង្ហាញវត្តមានរបស់ តារាស្រី អាណារ៉ូស ហាក់ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គម fb និង Tik Tok មួយចំនួនតែងតែលើកយករូបនាងមក Troll ក៏ពិតមែន ប៉ុន្តែ អាណារ៉ូស ហាក់មិនសូវតបត និង បន្តសកម្មភាពរបស់ខ្លួនទៀតលើវិថីសិល្ប ក៏ដូចជាសកម្មភាពសប្បុរសធម៌របស់ខ្លួន ដូចជាការចែកអំណោយដល់អ្នកខ្វះខាតនោះ។
កន្លងមក អាណារ៉ូស ចាប់ផ្តើមធ្វើឲ្យមហាជន ជាពិសេសអ្នកនិយមលេង fb និង Tik Tok បានស្គាល់នាងតាមរយៈពាក្យ «ស្គាល់ក្រដាស ១០ ក្រដាស ២០» រហូតក្រោយមកនាងក៏បានចេញបទចម្រៀងមួយបទនេះតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អាណារ៉ូស ក៏បានចេញបទចម្រៀងមួយទៀតដែរមានចំណងជើងថា «សាឡាត់» ។
តួយ៉ាង គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះ បើក្រឡេកទៅមើលលើគណនី fb របស់ អាណារ៉ូស ឯនោះវិញ គេសង្កេតឃើញថានាងមានអ្នក follow រហូតដល់ទៅ ១០ ម៉ឺននាក់ហើយ ត្រឹមមួយប៉ប្រិចភ្នែក។ ម្យ៉ាងវិញទៀត រាល់រូបភាពដែលនាងបាបង្ហោះ គឺមានអ្នកចូល Like ខ្ទង់ម៉ឺននាក់ទៀតផង៕