Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អ៊ុំ សុវណ្ណគីរី ក្មួយតារាជើងចាស់ អ៊ុំ សុវណ្ណនី មានដុងសិល្បៈសាងកេរ្តិ៍ឈ្មោះមិនចាញ់ម្តាយមីង
តារា

អ៊ុំ សុវណ្ណគីរី ក្មួយតារាជើងចាស់ អ៊ុំ សុវណ្ណនី មានដុងសិល្បៈសាងកេរ្តិ៍ឈ្មោះមិនចាញ់ម្តាយមីង

អត្ថបទដោយ​៖ Vathey មេសា ១១, ២០២១

បើនិយាយពី កេរ្តិ៍ឈ្មោះនៃតារាសម្តែងជើងចាស់ លោកស្រី អ៊ុំ សុវណ្ណនី ច្បាស់ណាស់ជាមហាជនបានធ្លាប់ឃើញ និង ដឹងច្រើនមកហើយពីទេពកោសល្យសិល្បរបស់លោកស្រី ។ កាលនោះ អ្វីដែលមហាជនអ្នកទស្សនាក្មេងចាស់ប្រុសស្រី នៅតែចងចាំតារាជំនាន់ឆ្នាំ ៩០​ រូបនេះជាប់នៅក្នុងក្រអៅបេះដូងនោះ គឺការបានទស្សនាខ្សែភាពយន្ត «នរក ៩ ជាន់» តែម្តង ។

យ៉ាងណាមិញ ទោះជាបានចាកចេញពីស្រុកកំណើតអស់រយៈពេលយូរឆ្នាំហើយ និង​ មិនបានបង្ហាញសមត្ថភាពលើវិថីសិល្បដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ ក៏នៅមានសែលោកហិតជាក្មួយប្រុសរបស់ខ្លួន ដែលមានដុងផ្នែកសិល្ប និង សាងកេរ្តិ៍ឈ្មោះលើវិថីនេះ ដូចលោកស្រីផងដែរ នោះគឺលោក អ៊ុំ សុវណ្ណគីរី ។

ជាការពិត បច្ចុប្បន្នបានទៅរស់នៅក្រៅប្រទេសក៏ពិតមែន ប៉ុន្តែលោកស្រីនៅមានបងប្អូនជាច្រើនរស់នៅក្នុងប្រទេសកម្ពុជាដូចដើម លើសពីនោះក្នុងចំណោមបងប្អូន និង ក្មួយៗរបស់លោកស្រី គឺមានតែតារាសម្តែង អ៊ុំ សុវណ្ណគីរី តែម្នាក់គត់ដែលឈរនៅលើវិថីសិល្បដូចម្តាយមីង ។

គួរឲ្យដឹងថា លោក អ៊ុំ សុវណ្ណគីរី បានប្រឡូកសិល្បប្រមាណជា ៤ ឆ្នាំ​មកហើយ តែតារាប្រុសរូបនេះបានសាងភាពល្បីល្បាញក្នុងការសម្តែងខ្សែភាពយន្ត និង រឿងភាគជាច្រើនផងដែរ ។ ក្នុងនោះមានរឿងល្បីជាច្រើន ដែលលោកបានសម្តែងជាតួឯក ។ លើសពីនោះ ក្មួយប្រុសរបស់លោកស្រី អ៊ុំ សុវណ្ណនី រូបនេះ ក៏មានទេពកោសល្យសម្តែងរឿងកំប្លែងៗទៀតផង ។

តួយ៉ាងនៅចុងឆ្នាំ ២០២០ នេះដែរ លោក អ៊ុំ សុវណ្ណគីរី ក៏ទើបតែបានបញ្ចប់ខ្សែភាពយន្ត «អ្នកម្តាយវ័យក្មេង វគ្គ ២ » និង រឿងដែលកំពុងដាក់បញ្ចាំងនៅលើផេកផ្លូវការរបស់ផលិតកម្ម LD គឺរឿង «រហូតយើងជួបគ្នាម្តងទៀត» ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់