អតីតពិធីការិនីធ្មេញច្រពើស ផូ មុន្នីពៅ បាត់មុខពីសិល្បៈ ជ្រើសយកជីវិតបែបសាមញ្ញ
ជឿជាក់ថាមហាជនពិតជានៅចាំអតីតពិធីការិនីធ្មេញច្រពើសប្រចាំទូរទស្សន៍ស៊ីធីអិន ផូ មុន្នីពៅ ដែលបច្ចុប្បន្ននេះកំពុងរស់នៅយ៉ាងមានក្តីសុខក្នុងជីវភាពយ៉ាងហាយសូរជាមួយស្វាមីជាជនជាតិបារំាង ។
ក្រោយពីរៀបការជាមួយស្វាមីជាមន្តី្រស្ថានទូតមក ផូ មុន្នីពៅ បានបន្សាត់ខ្លួនចេញពីអាជីពជាពិធីការិនីដោយចាកចេញទៅរស់នៅតាមស្វាមី តែកន្លងមកនាងក៏ធ្លាប់បានមកលេងស្រុកកំណើតផងដែរ ហើយជារឿយៗនាងតែងចែករំលែកនូវរូបភាព និង សកម្មភាពរស់នៅប្រទេសបារំាងដល់អ្នកគាំទ្រនៅក្នុងស្រុកផងដែរ ។ មានការលើកឡើងថាគ្រាន់តែឃើញជីវិតរស់នៅក្រៅស្រុករបស់ ផូ មុន្នីពៅ ក៏ដឹងថានាងពោរពេញទៅដោយក្តីសុខ និង ហ៊ឺហាមិនធម្មតាដែរ។
រៀបការជិត ១០ ឆ្នាំទៅហើយតែអតីតពិធីការិនីរូបនេះទើបតែមានកូនប្រុសមួយជាចំណងដៃ ដែលមានមុខមាត់គួរឱ្យស្រឡាញ់ដូចស្វាមីនាងបេះដាក់តែម្តង ហើយបើនិយាយពីរូបសម្រស់របស់នាងនៅតែស្រស់ស្អាតមិនប្រែប្រួលប៉ុន្មានឡើយ ជាពិសេសការស្លៀកពាក់លេងខ្លួនរបស់នាងគឺបែបបស្ចឹមប្រទេសតែម្តង ។ បើតាមប្រភពដែលស្និទ្ធជាមួយអតីតពិធីការិនី ផូ មុន្នីពៅ បានឱ្យដឹងថា ក្រៅពីបំពេញការងារជាស្ត្រីមេផ្ទះ និង ជាម្តាយដ៏ល្អ៕