Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទោះមិនបានប្រឡងបាក់ឌុបឆ្នាំនេះ ក្មួយប្រុស ជា វណ្ណារិទ្ធ ពោលមួយឃ្លាយ៉ាងពេញចិត្ត!
តារា សង្គម

ទោះមិនបានប្រឡងបាក់ឌុបឆ្នាំនេះ ក្មួយប្រុស ជា វណ្ណារិទ្ធ ពោលមួយឃ្លាយ៉ាងពេញចិត្ត!

អត្ថបទដោយ​៖ Vathey ធ្នូ ១៧, ២០២០

ថ្មីៗនេះ ប្រធានបទនៃការសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជាផ្លូវការថាសិស្សថ្នាក់ទី ១២ ទូទាំងប្រទេស បានកំណត់ឱ្យជាប់ជាស្ថាពរហើយ ចំពោះបេក្ខជនទាំងអស់ដែលបានចុះឈ្មោះ ដោយគ្មានកំណត់និទ្ទេសឡើយ ។ នេះបើតាមសេចក្តីប្រកាសកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ ដោយឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងសន្ទរកថាកាលពីថ្ងៃទី ១៥ ធ្នូ ២០២០ កន្លងទៅនេះ ។

ជុំវិញការប្រកាសខាងលើនេះដែរ មានមហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសសិស្សថ្នាក់ទី ១២ ជាច្រើនបានរំភើបចិត្តយ៉ាងខ្លាំង ក្រោយពីលទ្ធផលបាក់ឌុបរបស់ខ្លួនបានជាប់យ៉ាងដូច្នេះ ។

ក្នុងនោះ បើក្រឡេកទៅមើលក្មួយប្រុសបង្កើត របស់ពិធីករល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ មានឈ្មោះក្នុង fb ថា « Sal Rc »ក៏បានបង្ហោះសារមួយឃ្លាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដូចគ្នា ពីជុំវិញនៃការជាប់សម័យប្រឡងបាក់ឌុបក្នុងឆ្នាំ ២០១៩-២០២០ របស់ខ្លួន ដូចជាហាក់ខកចិត្តបន្តិចក្នុងការប្រឡងដើម្បីដឹងសមត្ថភាពរបស់ខ្លួន ។ សារនោះក្មួយប្រុសពិធីកររូបនោះពោលថា «ទោះបីជាមិនបានប្រឡង ប៉ុន្តែខ្ញុំនៅតែសប្បាយចិត្ត ហើយក៏អរគុណខ្លួនឯងនូវរាល់ការខិតខំប្រឹងប្រែងរយៈពេល ១ ឆ្នាំកន្លងមកនេះ» ។

សារនោះដែរ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមជាច្រើន ហាក់ចាប់អារម្មណ៍ និង សរសើរនូវឧត្តមគតិរបស់ក្មួយប្រុសលោក ជា វណ្ណារិទ្ធ ថាពិតជាសិស្សគំរូ និង អ្នកលេងបណ្តាញ fb បានចម្លងយកទៅសរសេរតៗគ្នាទៀតផង ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់