Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ផ្ទុះការរិះគន់ថាបទ «រាំស្ទាយក្មេង» ដូចបទ «Baby Shark» ឥលូវលោក សួន ពិសិដ្ឋ ចេញមុខបកស្រាយហើយ! (វីដេអូ)
តារា

ផ្ទុះការរិះគន់ថាបទ «រាំស្ទាយក្មេង» ដូចបទ «Baby Shark» ឥលូវលោក សួន ពិសិដ្ឋ ចេញមុខបកស្រាយហើយ! (វីដេអូ)

អត្ថបទដោយ​៖ Vathey ធ្នូ ១៧, ២០២០

ក្រោយពីបានប្រកាសជាផ្លូវការក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មហង្សមាសហើយនោះ តារាចម្រៀង យូរី កាលពីពេលថ្មីៗនេះ បានចេញបទចម្រៀងទី ២ របស់ខ្លួនក្នុងទ្រនំថ្មីនេះ មានចំណងជើងថា «រាំស្ទាយក្មេង» ។

ក្រោយពីបទចម្រៀងរបស់ យូរី ខាងលើបានចេញហើយ ក៏បានផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយលើកឡើងថាបទចម្រៀងនេះស្តាប់មិនបាន សាច់ភ្លេង និង ទំនុកច្រៀង ហាក់ដូចទៅនឹងបទចម្រៀងរបស់កុមារមួយបទដែលមានចំណងជើងថា «Baby Shark» ។

យ៉ាងណាមិញ នៅថ្ងៃយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ អ្នកនិពន្ធពេញនិយមរូបនេះ ក៏បានធ្វើការ Live នៅលើគណនីហ្វេសប៊ុករបស់លោក បកស្រាយជុំវិញរឿងរ៉ាវនៃការ រិះគន់ទៅលើបទចម្រៀងខាងលើនេះ ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ពាក់ព័ន្ធនឹងសារមួយដែលលោកបានបង្ហោះ ដែលនិយាយពីផ្នត់គំនិតផ្ទាល់ខ្លួនមិនបានឆ្លើយតប ឬ ឡកឡឺយទៅកាន់អ្នករិះគន់នោះទេ ។

ក្នុង វីដេអូ នោះដែរ លោក សួន ពិសិដ្ឋ បានបញ្ជាក់ដូច្នេះថា «ពាក់ព័ន្ធ នឹងការលើកឡើងថាបទចម្រៀងនេះ ដូចនឹង បទចម្រៀងកុមារ Baby Shark នោះ គឺមិនពិតនោះទេ ព្រោះការនិពន្ធទំនុកភ្លេង ទំនុកច្រៀងមកគឺមិនដូចគ្នានោះឡើយ ។ ម្យ៉ាងវិញទៀត លោកទទួលស្គាល់ថាអាចនឹងស្តាប់ទៅស្រដៀងៗមែន ប៉ុន្តែនេះជាការនិពន្ធទំនុកថ្មីទាំងស្រុង» ។

លោក សួន ពិសិដ្ឋ ក៏បានឆ្លើយតបជុំវិញនឹងការលើកឡើងថា ហេតុអ្វីបានជានិពន្ធបទចម្រៀងនេះឡើង នោះ អ្នកនិពន្ធរូបនេះបានឲ្យដឹងថា​ « តាមពិតទៅការនិពន្ធបទចម្រៀងនេះឡើង គឺមានការពិភាក្សាគ្នារវាងលោក និង យូរី ដោយផ្ទាល់ ហើយតារាចម្រៀង យូរី បានផ្តល់យោបល់ថា នាងចង់ផ្លាស់ប្តូរបរិយាកាសចង់ច្រៀងបទចម្រៀងបែបក្មេងៗ ដើម្បីបំពេញតំរូវការដល់ក្មេងៗតែប៉ុណ្ណោះ ។ ដូច្នេះ មហាជនមួយចំនួនអាចនឹងមិនទាន់យល់» ។

ទន្ទឹម នឹងការបកស្រាយនោះហើយ លោក សួន ពិសិដ្ឋ ក៏បានស្នើរសុំសារជាថ្មីដល់មហាជន និង អ្នករិះគន់មួយចំនួនទៀតថា « លោកទទួលស្គាល់នូវការរិះគន់ ហើយលោកក៏បានអានរាល់ការបញ្ចេញមតិរបស់បងប្អូនដូចគ្នា ហើយលោកអរគុណដល់ការរិះគន់ក្នុងន័យស្ថាបនា ហើយលោកក៏សំណូមពរដល់អ្នករិះគន់ ដែលប្រើពាក្យអសុរស និង ពាក្យមិនសមរម្យឲ្យពិចារណានៅពាក្យសម្តីឡើងវិញ​ ព្រោះលោកជាអ្នកនិពន្ធ និង យូរី ជាតារាចម្រៀងប្រឹងប្រែងខ្លាំងណាស់ទម្រាំបានបទចម្រៀងមួយបទនេះ » ។

ចង់ដឹងថាលោក សួន ពិសិដ្ឋ បកស្រាយលម្អិតយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម ៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់