Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 លេងស្ទីល Fashion សាមញ្ញតែ ដួង ម៉ានិច កាន់តែស្អាត ក្មេងឡើងរាល់ថ្ងៃ!
តារា

លេងស្ទីល Fashion សាមញ្ញតែ ដួង ម៉ានិច កាន់តែស្អាត ក្មេងឡើងរាល់ថ្ងៃ!

ធ្នូ ១៧, ២០២០

កៀកចូលឆ្នាំថ្មី ២០២១ តារាសម្តែងរូបរាងតូចស្រឡូន ដួង ម៉ានិច បានបង្ហាញស្ទីលលេងខ្លួន បែបយុវវ័យ សាមញ្ញ ៗ តែមើលទៅពិតជាទាក់ទាញ និង គួរឱ្យស្រឡាញ់តែម្តង។

ដើម្បីឱ្យកាន់តែស្និទ្ធស្នាលជាមួយអ្នកគាំទ្រ ជារឿយៗ ដួង ម៉ានិច តែងចែករំលែករូបភាពស្អាតៗ នៅតាមបណ្តាញសង្គមហើយថ្មីៗនេះ នាងក៏បានបង្ហាញនូវរូបភាពប្រមាណជា ៦ សន្លឹកដែលមើលទៅពិតជាឃ្យូដប្លែកតែម្តង។

រូបភាពមួយ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ ឃើញថា ដួង ម៉ានិច បានស្លៀកខោខ្លីពណ៌ស រួមនឹងពាក់អាវយឺត​ពណ៌លឿងបែប សាមញ្ញ តែស្ទីលតែងខ្លួនក្នុងឈុតមួយនេះ ធ្វើឱ្យមានការសរសើរពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ។

ក្រៅពីមានរូបសម្រស់ជាទុន ដួង ម៉ានិច ក៏ជាតារាសម្តែងដែលពោរពេញទៅដោយសមត្ថភាព ជាពិសេសនាងមិនខ្លាចក្នុងការសម្តែង ឈុតឆាកស្នេហារោលរាលនោះឡើយ។ ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំសោះ តារាសម្តែងរូបនេះបានបន្សល់នូវស្នាដៃជាច្រើនដែលមានទាំងរឿងភាគទូរទស្សន៍ល្បីៗ ការសម្តែងក្នុង MV រួមនិងស្ប៉តពាណិជ្ជកម្មជាច្រើន។ បើក្រឡេកទៅមើលពីជីវិតឯកជនវិញ ប្រជាប្រិយភាពកាន់តែហក់ឡើង ជីវភាពរស់នៅរបស់ ដួង ម៉ានិច ក៏ប្រែប្រួលមិនធម្មតាដែរ ដោយនាងតែងបង្ហាញនូវសម្ភារៈទំនើបៗ ដែលមានដូចជា រថយន្តទំនើប និង ផ្ទះវីឡាជាដើម៕

រូបថត ៖ ហ្វេសប៊ុក

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់