Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឡុង ថាវរី បង្អួតសម្រស់ជាមួយធម្មជាតិយ៉ាងជឿជាក់!
តារា

ឡុង ថាវរី បង្អួតសម្រស់ជាមួយធម្មជាតិយ៉ាងជឿជាក់!

ធ្នូ ១៧, ២០២០

មិនត្រឹមតែមានសម្រស់ស្រស់សោភាប៉ុណ្ណោះទេ តារាសម្តែងវ័យក្មេង ឡូង ថាវរី ក៏និយមចូលចិត្តការរៀបចំខ្លួនបែបកាលីបទាន់សម័យមិនធម្មតាដែរ ។ យ៉ាងណាមិញថ្មីៗនេះតារាវ័យក្មេងរូបនេះបានចាយរាងបង្អួតសម្រស់ក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ី ឃើញហើយពិតជាគួរឱ្យក្នាញ់ ។

មិនមែនជារឿងលំៗទេទម្រាំបានរូបរាង Goal សមសួនបែបនេះ ឡុង ថាវរី តែងចំណាយពេលហាត់ប្រាណមិនថាមិនដែលខកខានឡើយ ដោយសារហេតុនេះទើបស្រីស្អាតរូបនេះមានភាពជឿជាក់ក្នុងការស្លៀកឈុតសិចស៊ីយ៉ាងទាក់ទាញបែបនេះបង្អួតមុខកាមេរ៉ា ។ ក្នុងនោះក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាពិតជាស្រស់ស្អាតទាំងព្រម មិនថាទេសភាព និង រូបសម្រស់ដ៏តូចស្រឡូនរបស់ស្រីស្រស់សាចខ្ចី ឡុង ថាវរី ហើយក៏មានបុរសៗជាច្រើនចង់ចូលខ្លួនមកធ្វើជាអ្នកស្អំបេះដូងតារាសម្តែងម្នាក់នេះ ។

បាត់មុខពីអាជីពសិល្បៈជាច្រើនឆ្នាំពេលនេះ ឡុង ថាវរី បានលេចមុខជាថ្មីនៅក្នុងការថតស្ប៉តពាណិជ្ជកម្ម និង MV ហើយអ្វីដែលធ្វើឱ្យនាងរំភើបនោះត្រឡប់មកជាថ្មីលើកនេះគឺបានថតសម្តែងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលនេះជាលើកដំបូងសម្រាប់នាងបានរួមការងារជាមួយលោក ។ ដោយសារមានការងារជំនួញ នៅក្នុងដៃ ដូចនេះ ឡុង ថាវរី មិនមានឱកាសបានប្រឡូកការងារនេះពេញទំហឹងដូចមុនឡើយ ជាពិសេសការថតរឿងភាគគឺនាងមិនទទួលនោះទេ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់