
ទម្លាយមូលហេតុនៅពីក្រោយ ការបែកគ្នារវាង Taew និង Ton អតីតសង្សារ ១៤ ឆ្នាំ
កន្លងមកប្រិយមិត្តបានដឹងរួចមកហើយអំពីទំនាក់ទំនងស្នេហា Taew និង Ton ប៉ុន្តែដោយពេលនេះពួកគេបានដើរដល់ផ្លូវមួយដែលត្រូវបែកគ្នាលែងត្រឡប់ ក្រោយទាក់ទងគ្នាអស់រយៈពេល ១៤ ឆ្នាំ ។
យ៉ាងណាមិញ ក្រោយពីបែកគ្នា Taew បានមានទំនាក់ទំនងស្នេហាថ្មីជាមួយសេដ្ឋីហាយសូរលុយវាល់លាន Pranai ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សង្សារកំពូលតារាស្រី Aum យ៉ាងមានក្ដីសុខ ។
យ៉ាងណាមិញ កន្លងមក Taew បានធ្វើបទសម្ភាសក្នុងកម្មវិធីកម្សាន្តមួយ ហើយរូបនាងក៏បានទម្លាយមូលហេតុនៃការបែកគ្នាពីអតីតសង្សារចាស់របស់នាងគឺ Ton ផងដែរ។ តាមរយៈបទសម្ភាស Taew បានបង្ហើបថាមួយជីវិតរបស់នាងធ្លាប់មានសង្សារតែ ២ នាក់តែប៉ុណ្ណោះ គឺ Ton និង pranai ពេលបច្ចុប្បន្ន ។
ជុំវិញការបែកគ្នាពីសង្សារចាស់ ១៤ ឆ្នាំនោះ នាងបាននិយាយថា កាលដែល Ton ចាប់ផ្ដើមទាក់ទងនាងដំបូង គឺចេញពីមិត្តភក្តិ ហើយក្រោយពេលដែលទាក់ទងគ្នាមក ១៤ ឆ្នាំ ពួកយើងក៏មានអារម្មណ៍ថានៅតែជាមិត្តនឹងគ្នាដដែល ហើយយូរៗទៅធ្វើឱ្យនាងយល់ថា បើនៅតែជាមិត្តគ្នាអ៊ីចឹង គួរតែជាមិត្តនឹងគ្នាបន្តរហូតទៅទើបប្រសើរ ។
នាងបន្ថែមទៀតថា សម្រាប់ពេលនេះនាងមិនត្រូវការស្នេហាដែលមានលក្ខណៈបែបហ្នឹងឡើយ គឺនាងចូលចិត្តស្នេហាដែលមើលទៅចាស់ទុំ ឬ ជាមនុស្សរួសរាយ រៀបរយ អារម្មណ៍ល្អៗ ។ លើសពីនេះទៅទៀត នាងបន្ថែមថា នាងបានសម្រេចចិត្តរួចហើយថាជ្រើសយក Pranai ព្រោះ Pranai ជាមនុស្សមានហេតុផលត្រឹមត្រូវ ច្បាស់លាស់ជាមួយនាង ៕