Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កែវ ពេជ្រពិសី នៅរារែកក្នុងការរៀបការជាលើកទីពីរ ព្រោះមូលហេតុនេះ!
តារា

កែវ ពេជ្រពិសី នៅរារែកក្នុងការរៀបការជាលើកទីពីរ ព្រោះមូលហេតុនេះ!

មករា ១៣, ២០២១

ដោយសារតែធ្លាប់ពើបប្រទះនូវជីវិតអាពាហ៍ពិពាហ៍មិនសមបំណងម្តងរួចមកទើបធ្វើឱ្យតារា សម្តែង កែវ ពេជ្រពិសី ហាក់រារែកនូវក្នុងការសាងជីវិតគូជាថ្មី បើទោះនាងសារភាពថាមាន ម្ចាស់ចិត្តក៏ពិតមែន តែពេលនេះនាងសុំលាក់សិនព្រោះមិនទាន់ច្បាស់លាស់នៅឡើយ។

គេចាំបានថា កែវ ពេជ្រពិសី ធ្លាប់រៀបការយ៉ាងអធិកអធមកាលពីឆ្នាំ ២០១០ ជាមួយបុរសម្នាក់ជាអណិកជនរស់នៅប្រទេសអូស្ត្រាលី តែមិនបានប៉ុន្មានផង អ្នកទាំងពីរក៏ចែកផ្លូវគ្នាទៅវិញ។ ពេលនេះដែរ អតីតស្វាមីរបស់ កែវ ពេជ្រពិសី ក៏រៀបការភរិយាថ្មីហើយដែរ ដោយឡែក កែវ ពេជ្រពិសី ឯណេះវិញ នៅតែមិនទាន់ហ៊ានសម្រេចរៀបការជាលើកទីពីរ បើទោះបីមានការបញ្ជាក់ថានាងមាន គូស្នេហ៍ទៅហើយក្តី។

អ្វីដែលចាប់អារម្មណ៍សូម្បីតែបណ្តើរចូលរួមនៅក្នុងកម្មវិធី មិត្តភក្តិក៏នាងមិនទាន់ហ៊ាននោះដែរ។ សម្រាប់ឆ្នាំនេះ កែវ ពេជ្រពិសី មានវ័យ ៣៨ ឆ្នាំ ហើយបើតាមចិត្តនាង ក៏ចង់រៀបការមានកូនភ្លាមៗ ដូចគេឯងដែរ តែចិត្តមួយនៅរារែកចិត្ត ព្រោះចង់ពិនិត្យឱ្យបានល្អិតល្អន់ កុំឱ្យមានបញ្ហាជាលើកទីពីរទៀត។

សូមបញ្ជាក់ថា ដោយសារតែស្ងប់ស្ងាត់នៅក្នុងអាជីពសិល្បៈ កែវ ពេជ្រពិសី ក៏បានងាកមកពង្រឹងការងារជំនួញរបស់នាងដែលមានដូចជាសម្អាងការ សាឡន និង លក់ផលិតផលរក្សាសម្រស់ ដែលកំពុងដំណើរការល្អប្រសើរផងដែរ។ បើនិយាយពីការវិលចូលវិស័យសិល្បៈវិញ កែវ ពេជ្រពិសី មិនខុសពី សឿ សុធារ៉ា ទេ ដោយហេតុថានាងបានអះអាង ថានឹងព្រមទទួលសម្តែងមិនថាជាតួឯក ឬ តួម្តាយឡើយ សំខាន់ឱ្យតែមានសាច់រឿងលេង៕


រូបថត ៖ ហ្វេសប៊ុក

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់