ចូលសិល្បៈយូរហើយ ទើបដឹងថា មុំ សុទ្ធារ៉ា មានប្អូនប្រុសម្នាក់សង្ហាខ្លាំង
បើនិយាយពីឈ្មោះតារាសម្តែង និង បង្ហាញម៉ូដ មុំ សុទ្ធារ៉ា មហាជនអ្នកគាំទ្រប្រាកដជាបានដឹងហើយពីសមត្ថភាពទេពកោសល្យនៃការសម្តែង ជាពិសេសគឺរូបសម្រស់ស្រស់សង្ហារាងខ្ពស់ស្រឡះរបស់លោកតែម្តង ។
ក្នុងនោះដែរ បើក្រឡេកទៅមើលេជីវិតឯកជនរបស់ មុំ សុទ្ធារ៉ា ដែលយើងនិយាយពីបងប្អូនរបស់លោកវិញនោះ ក៏ស្រស់ស្អាត និង សង្ហាមិនចាញ់លោកប៉ុន្មាននោះទេ ។ ជាក់ស្តែងកាលពីពេលកន្លងទៅ មហាជនអ្នកគាំទ្របានឃើញមកហើយនូវសម្រស់ស្រស់ស្អាតរបស់ប្អូនស្រីលោក មុំ សុទ្ធារ៉ា កាលពីថ្ងៃមង្គលការរបស់នាងកន្លងទៅ ។
ថ្មីៗនេះ តារាប្រុសរូបនេះ ក៏បានបង្ហាញរូបភាពប្អូនប្រុសពៅរបស់លោកមួយរូបទៀត ដែលមើលទៅមានមុខមាត់ស្រដៀងលោកខ្លាំង រីឯកម្ពស់វិញនោះគឺខ្ពស់ស្រឡះដូចជាលោកយ៉ាងដូច្នោះដែរ ៕