ឌី សូនីតា ស្ទុះធាក់ស្វាមី មិនសំចៃជើង ក្រោយលេងសើចជ្រុលបែបនេះ (វីដេអូ)
ទោះជាមិនទាន់ប្រកាសពីគម្រោងចូលរោងជ័យ យ៉ាងណាក៏ដោយ តែតារាសម្តែង ឌី សូនីតា និង អេឡិច ហ្សូរ៉ា ហាក់ទទួលបានក្តីស្រឡាញ់កាន់តែខ្លាំងក្នុងជីវិតគូរបស់អ្នកទាំងពីរ ។ ជាពិសេសនោះ គឺការបង្ហាញពីសុភមង្គលកាន់តែខ្លាំង បន្ទាប់ពី អ្នកទាំងពីរទទួលបានកាដូចំណងស្នេហ៍គឺកូនស្រី Smile ។
គិតមកដល់ពេលនេះ កូនស្រី ហ្សូតា ម៉ីហាណា ហៅ Smile របស់ ឌី សូនីតា និង អេឡិច ហ្សូរ៉ា មានអាយុជាងមួយខែហើយ ។ ក្នុងនោះ គេក៏តែងឃើញតារាមួយគូនេះ តែងបង្ហោះរូបកូនស្រីដ៏ស្រស់ស្អាតរបស់ខ្លួនជារៀងរាល់ថ្ងៃផងដែរ ។
យ៉ាងណាមិញថ្មីៗនេះ ឌី សូនីតា ទើបតែបង្ហោះវីដេអូ ពេលនាងទើបសម្រាលកូនបានកន្លះខែ នៅលើគណនី fb របស់នាង ធ្វើឲ្យអ្នកលេងបណ្តាញសង្គមផ្ទុះសំណើចយ៉ាងខ្លាំង ។ វីដេអូនោះ តារាស្រីខាងលើបានឲ្យដឹងថា ជាការលួចថតរបស់ អេឡិច ហ្សូរ៉ា ពេលនាងគេងក្បែរកូនស្រី ហើយត្រូវបាន អេឡិច ហ្សូរ៉ា កុហកថាបាត់កូនស្រី តែមានអីពេលនាងក្រោកឡើងឃើញកូនជិតដៃសោះ ឌី សូនីតា ក៏ស្ទុះទៅធាក់ អេឡិច ហ្សូរ៉ា តែម្តង ។
ចង់ដឹងថា ពូឈឹម និង មីងកាដុង អស់សំណើចយ៉ាងណា ទស្សនាវីដអូខាងក្រោម៖
Visit our website https://escortasiagirls.com/ we have a lot of interesting things!