សុខ ពិសី បង្ហោះពាក្យយ៉ាងខ្លីត្រឹម ២ ម៉ាត់ ធ្វើឲ្យអ្នកគាំទ្របារម្ភគ្រប់គ្នា
ទោះជាមួយរយៈចុងក្រោយនេះ គេហាក់មិនសូវឃើញវត្តមានរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ សុខ ពិសី បង្ហាញខ្លួននៅលើឆាកតន្ត្រីក៏ពិតមែន ប៉ុន្តែតារាចម្រៀងស្រីរូបនេះ ក៏មមាញឹកខ្លាំងក្នុងមុខជំនួញផ្ទាល់ខ្លួន ព្រមទាំងជា Brand Ambassador របស់ក្រុមហ៊ុនមួយចំនួនផងដែរ ។
តួយ៉ាង គេតែឃើញតារាស្រីរូបនេះ តែងបង្ហោះរូបភាព និង Live វីដេអូលើផេក fb របស់ខ្លួនជារៀងរាល់ថ្ងៃក្នុងការលក់ទំនិញជាច្រើនមុខទៀតផង ។
យ៉ាងណាមិញស្រាប់តែនៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ សុខ ពិសី បានបង្ហោះសារមួយឃ្លាយ៉ាងខ្លី តែធ្វើឲ្យមហាជនអ្នកគាំទ្ររូបនាង និង អ្នកលេងបណ្តាញសង្គមជាច្រើនមានចម្ងល់យ៉ាងខ្លាំង ។
សុខ ពិសី បានសរសេរថា «ធុញថប់» តែ ២ ម៉ាត់ប៉ុណ្ណោះ តែត្រូវបានអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិសួរនាំ និង បារម្ភរូបនាងយ៉ាងខ្លាំង ៕