ខានឃើញយូរ រ៉ន ចាន់ឌីន ធំពេញវ័យ ហើយសម្រស់ប្រែប្រួលប្លែក!
ជឿជាក់ថា មហាជនជាច្រើន ពិតជានៅចាំតារាចម្រៀងវ័យក្មេង រ៉ន ចាន់ឌីន ដែលធ្លាប់ចូលរួមប្រកួតនៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Kids Cambodia កាលពីឆ្នាំ ២០១៧ កន្លងទៅ ដែលពេលនេះ រូបនាងធំពេញរូបពេញរាងហើយ ក៏មានសម្រស់ស្រស់ស្អាតផងដែរ។
ថ្មីៗនេះ មានការលើកឡើងពីសំណាក់អ្នកគាំទ្រថា ខានឃើញមួយរយៈ រ៉ន ចាន់ឌីន ធំឡើងប្លែកតែម្តង ហើយសម្រស់ក៏ស្អាតជាពិសេសសម្បុរស្រអែម ស្រស់បែបធម្មជាតិ។
គួរឱ្យដឹងថា បើទោះមិនទទួលជ័យលាភីនៅក្នុងកម្មវិធីប្រលងចម្រៀងក៏ពិតមែនតែ រ៉ន ចាន់ឌីន ត្រូវបានមហាជនជាច្រើនស្រឡាញ់ចូលចិត្ត ព្រោះនាងមាន ទឹកដមសំឡេងផ្អែមស្រទន់ ជាពិសេស បទសម័យដើមតែម្តង។ មួយរយៈចុងក្រោយនេះ រ៉ន ចាន់ឌីន លេចមុខនៅតាមកម្មវិធីប្រគំតន្រ្តីនៅតាមបណ្តារស្ថានីយទូរទស្សន៍នានាជាច្រើនផងដែរ៕