ឡុង ថាវរី រំភើបខ្លាំងក្រោយបានថតជាមួយលោក ព្រាប សុវត្ថិ លើកដំបូង!
តារាសម្តែងរូបស្រស់ ឡុង ថាវរី បានលេចមុខជាថ្មី នៅក្នុងអាជីពសិល្បៈក្រោយបាត់មុខមួយរយៈពេល ហើយអ្វីដែលចាប់អារម្មណ៍ស្រីស្អាតរូបនេះបានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ក្រោយពីបានរួមការងារជាលើកដំបូង ជាមួយតារាចម្រៀងដ៏ល្បីលោក ព្រាប សុវត្ថិ ។
ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ ឡុង ថារវី មិនដែលមានឱកាសបានចូលរួមសម្តែងជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ម្តងណាឡើយ ហើយនេះជាលើកទីមួយដែលនាងមានឱកាសបានថតMV ជាមួយតារាចម្រៀងរូបនេះនៅក្នុងទឹកដីខេត្តមណ្ឌលគីរី ។
សម្រាប់ការចូលសិល្បៈជាថ្មី ឡុង ថាវរី មិនទទួលថតរឿងភាគខ្នាតវែងទេ ពោលគឺនាងទទួលថតតែស្ប៉តពាណិជ្ជកម្ម និង MV ខ្លីៗតែប៉ុណ្ណោះ ដោយសារជាប់រវល់នៅក្នុងការធ្វើមុខជំនួញបន្ថែមក្រៅសិល្បៈ។
គួរឱ្យដឹងថា ឡុង ថាវរី ត្រូវ បានគេចាត់ទុកជាតារាសម្តែងដែលមានសម្រស់ស្អាតសាច់សខ្ចីគួរឱ្យក្នាញ់ ហើយជារឿយៗតារារូបនេះ ក៏មិនខ្លាចក្នុងការលេងស្ទីលបែបសិចស៊ីបង្ហាញអ្នកគាំទ្រផងដែរ ៕
រូបថត ៖ ហ្វេសប៊ុក