ពេជ្រ អាវីហ្សា លែងសូវសិចស៊ីដូចមុន ក្រោយល្បីថារកបានអ្នកស្អំបេះដូងថ្មី!
ក្រៅពីមានសម្រស់ស្អាតសាច់សខ្ចី ពេជ្រ អាវីហ្សា ក៏ជាតារាស្រីម្នាក់ដែលចូលចិត្តបង្អួតភាពសិចស៊ី ជាពិសេសចំណុចទាក់ទាញ ដូចជា ដើមទ្រូងធំទ្រលុកទ្រលន់ និង សាច់សខ្ចី ជាដើម តែយ៉ាងណាចុងក្រោយនេះនាងហាក់មិនសូវបង្ហាញភាពសិចស៊ីដូចមុន ស្របពេលលេចដំណឹងថានាងមានគូគាប់ទ្រនាប់ចិត្តស្អំបេះដូងថ្មីហើយ ។
គេចាំបានថាបើទោះបីមានសម្រស់ស្អាតផូរផង់ ពេជ្រ អាវីហ្សា មិនសូវមានស្នេហាសមប្រកបប៉ុន្មានឡើយ ជាក់ស្តែងកាលពីមួយរយៈមុននាងត្រូវបានគូស្នេហ៍ដែលជាប្អូនប្រុសរបស់ឧកញ៉ាមួយរូបវាយធ្វើបាបយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពេលនេះនាងក៏បានធូរស្រាល និង ស្រស់ស្រាយជាថ្មីឡើងវិញ ស្របមានការបង្ហើបពីសំណាក់ប្រភពជិតដិតថាសព្វថ្ងៃតារាស្រីសាច់ខ្ចីម្នាក់នេះ រកបានដៃគូថ្មីហើយ ជាបុរសល្អស្រឡាញ់ និង យល់ចិត្តនាងគ្រប់យ៉ាង គ្រាន់តែនាងមិនទាន់ជឿជាក់ និង បង្ហាញជាសាធារណៈតែប៉ុណ្ណោះ ។
ប្រសិនការស្វែងយល់ចិត្តថ្លើមមិនមានបញ្ហាអ្វី ពេជ្រ អាវីហ្សា នឹងដឹកដៃបុរសរូបនេះចូលរោងជ័យហើយ ។ ការលើកឡើងបែបនេះបានធ្វើឱ្យមិត្តភក្តិរួមអាជីព និង អ្នកគាំទ្រមានការសាទរ និង ជូនពរ ពេជ្រ អាវីហ្សា ឱ្យមានស្នេហាសមប្រកបគ្រប់ៗគ្នា ។
ចុងក្រោយនេះ ពេជ្រ អាវីហ្សា មិនសូវមានសកម្មភាពសិល្បៈថ្មីៗដូចមុនទេ តែកន្លងមកនាងធ្លាប់ប្រាប់ថាមានគេទាក់ទងថតរឿងជាបន្តបន្ទាប់ តែនាងមិនទទួលដោយទទួលសម្រាប់ការថតស្ប៉ត និង ពាណិជ្ជកម្មនានាប៉ុណ្ណោះ ។ សម្រាប់ការចូលរួមនៅក្នុងកម្មវិធីរបស់មិត្តភក្តិ និង កម្មវិធីមនុស្សធម៌នានា ពេជ្រ អាវីហ្សា នៅតែមានមុខជាធម្មតា ដោយក្នុងនោះក៏មានការលើកឡើងស្ទើរគ្រប់គ្នាថា ពេជ្រ អាវីហ្សា មានការប្រែប្រួលច្រើន ជាពិសេសការតុបតែងខ្លួនមើលទៅសុភាពៗគួរឱ្យស្រឡាញ់តែម្តង ៕
រូបថត ៖ហ្វេសប៊ុក