Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ជា វណ្ណារិទ្ធ តារាខ្មែរដំបូងគេ ចេញមុខគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា (វីដេអូ)
តារា

ជា វណ្ណារិទ្ធ តារាខ្មែរដំបូងគេ ចេញមុខគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា (វីដេអូ)

អត្ថបទដោយ​៖ Phanith ធ្នូ ៥, ២០២០

ជាទូទៅក្ដីស្រឡាញ់កើតឡើងមិនគិតពីអាយុ ពណ៌​សម្បុរ វណ្ណៈ សាសនា ឬ ភេទនោះទេ  សេចក្ដីស្រឡាញ់គឺវាអាចកើតមានគ្រប់រូបភាពទាំងអស់  ព្រោះមនុស្សម្នាក់ៗមិនអាចមានការគិតដូចៗគ្នានោះទេ សំខាន់ទោះកើតក្នុងរូបភាពណាមួយក៏ដោយសុទ្ធតែល្អ ឱ្យតែយើងចេះផ្ដល់តម្លៃ និង យល់ពីក្ដីស្នេហានោះ​ ។

ទន្ទឹមនឹងនេះ ការស្រឡាញ់ភេទដូចគ្នា វាក៏ជាក្ដីស្រឡាញ់មួយដែលកើតឡើងមានច្រើននាពេលបច្ចុប្បន្ន ដោយភាគច្រើននៃអ្នកស្រឡាញ់ភេទដូចគ្នា តែងត្រូវបានសង្គម និង គ្រួសាររើសអើង មិនផ្ដល់តម្លៃទៅកាន់ពួកគាត់ ដែលជាហេតុធ្វើឱ្យពួកគាត់ត្រូវទទួលរងគ្រោះផ្នែកផ្លូវចិត្ត ។ ដោយសារតែការស្អប់ខ្ពើម មើលងាយពីមជ្ឈដ្ឋានជុំវិញខ្លួននេះហើយ ទើបត្រូវតម្រូវឱ្យអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួនត្រូវរស់នៅលាក់មុខពីសង្គម ។

យ៉ាងណាមិញ បើយើងងាកទៅមើលពិធីករល្បីឈ្មោះម្នាក់ក្នុងចំណោមអ្នកសិល្បៈនៅកម្ពុជា គឺលោក ជា វណ្ណារិទ្ធ ដែលមហាជនតែងស្គាល់ថា ជាពិធីករពូកែវោហាសព្ទ លែងពាក្យសម្ដីមិនចេះរីងស្ងួតរូបនេះ បានចេញវីដេអូសម្ដែងចំណាប់អារម្មណ៍គាំទ្រកុំឱ្យមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និង លើកទឹកចិត្តដល់អ្នកស្រឡាញ់ភេទដូចគ្នាមួយតាមរយៈផេកឈ្មោះថា Loveisdiversity ដោយលោកបានចូលរួមក្នុងយុទ្ធនាការអនឡាញ នៃអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ៕

សូមចុចទស្សនាវីដេអូនៅខាងក្រោម ៖

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់