នៅសុខៗ សឿ សុធារ៉ា ទម្លាយអារម្មណ៍ចង់បានស្នេហ៍ស្មោះពិតកក់ក្តៅ ដូចតារាស្រីថៃ ចេន្នី
មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីវិលត្រឡប់មកប្រឡូកក្នុងអាជីពសម្តែងមិនទាន់បានប៉ុន្មានផង ពេលនេះ តារាសម្តែងវ័យជាង ៣០ឆ្នាំ សឿ សុធារ៉ា បានបញ្ចេញអារម្មណ៍សោកសៅ ដោយប្រៀបធៀបស្នេហារបស់ខ្លួនជាមួយកំពូលតារាសម្តែងថៃ ចេន្នី ទៅវិញ ។ ចង់ដឹងថា សឿ សុធារ៉ា និយាយបែបណាទៅតាមដានទាំងអស់។
កន្លងមកតែងមានការចំអន់ និង ប្រៀបធៀបពីសំណាក់មិត្តរួមអាជីពថាតារាសម្តែង សឿ សុធារ៉ា មានទម្រង់មុខស្រដៀង និង តារាសម្តែងថៃល្បីនាង ចេន្នី ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះ សឿ សុធារ៉ា បានទម្លាយនូវរឿងក្នុងចិត្តរបស់ខ្លួនជាសាធារណៈតាមបណ្តាញសង្គមថា «ថ្វីបើ ខ្ញុំបរាជ័យរឿងស្នេហាជាលើកទីមួយទៅហើយតែចេន្នី គាត់បរាជ័យស្នេហាចំនួន ៧ ដង ទើប បានជួបស្នេហ៍ស្មោះពិតមានន័យផ្អែមកក់ក្តៅបែបនេះ ឱ តើខ្ញុំនៅមានសង្ឃឹមទេ?»។
តារាស្រីថៃ ចេន្នី
ការលើកឡើងរបស់ សឿ សុធារ៉ា បានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈជាច្រើនចូលរួមផ្តល់ជាមតិយោបល់លើកទឹកចិត្ត ឱ្យនាងតស៊ូគ្រប់គ្នា ហើយខ្លះថែមទាំងជូនពរឱ្យនាងបានជួបស្នេហាសមប្រកបថែមទៀតផង។
ទោះបីជាយ៉ាងនេះក្តី គេមិនបានដឹងច្បាស់ថា តើការលើកឡើងរបស់ សឿ សុធារ៉ា ជាការពិត ឬ គ្រាន់តែជាសាច់រឿងដែលនាងកំពុងសម្តែងនោះឡើយទេ។ មានមហាជនខ្លះផ្ទុះការសង្ស័យថា នេះក៏អាចជាមូលហេតុមួយដែលធ្វើឱ្យ សឿ សុធារ៉ា សម្រេចចិត្តចូលប្រឡូកក្នុងសិល្បៈជាថ្មី ក្រោយបាត់មុខជាង ១០ ឆ្នាំ តែយ៉ាងណាសម្រាប់ការលេចមុខជាថ្មីនៅក្នុងសិល្បៈលើកនេះ តារាសម្តែងកូនពីរ សឿ សុធារ៉ា សុំមិននិយាយបកស្រាយច្រើនពីរឿងរ៉ាវឯកជនក្នុងគ្រួសារជាសាធារណៈឡើយ៕
រូបថត ៖ ហ្វេសប៊ុក