អ្នកមេម៉ាយសាច់ចាំ ភិន សុដាលីស បង្ហោះរូបកៀកកើយនឹងបុរសម្នាក់ សង្ស័យជិតមានដំណឹងល្អ
តារាសម្ដែង ភិន សុដាលីស ត្រូវបានមហាជនចាត់ទុកជាអ្នកម៉ាក់ដ៏ស៊ីវិល័យមួយរូប ព្រោះបើទោះបីជាអ្នកនាង ដើរតួនាទីជាម្ដាយផង ជាឪពុកផងក្នុងការមើលថែផ្ដល់ភាពកក់ក្ដៅឱ្យកូនស្រីតែម្នាក់ឯង ប៉ុន្ដែតារាស្រីរូបនេះ ក៏មិនភ្លេចយកចិត្តទុកដាក់ចំពោះខ្លួនឯង មិនថាការតុបតែងខ្លួន ឬរូបសម្រស់នោះទេ នាងនៅតែរក្សាភាពស្អាតមិនចាញ់កាលពីមិនទាន់មានកូនដដែល ។
ពេលនេះកូនស្រីតារាសម្ដែង ភិន សុដាលីស មានអាយុជាង ៣ ឆ្នាំហើយ ក៏ជាវ័យមួយដែលនាងតូចធំដឹងខុសដឹងត្រូវខ្លះៗហើយដែរ ដែលនេះក៏ហាក់បញ្ជាក់ថា ដាលីស ក៏បានទុកបេះដូងឱ្យនៅទំនេរទ្រាំមើលថែកូនស្រីតែម្នាក់ឯងយូរសមល្មមដូចគ្នា ។
ដោយឡែកស្រាប់តែថ្មីៗនេះ កូនស្រីម្ចាស់ផលិតកម្មមហាហង្សរូបនេះ បានបង្ហោះរូបថតថ្មីៗប៉ុន្មានសន្លឹកនៅលើគណនីអ៊ីនស្រ្តាក្រាមផ្លូវការរបស់នាង ដែលបង្ហាញពីកាយវិការជិតស្និទ្ធកៀតកិតខ្លាំងជាមួយនឹងបុរសម្នាក់ ខណៈពួកគេទៅលេងសមុទ្រនៅទឹកដីខេត្តកោះកុង ជាមួយគ្នា បង្កឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ។
បើទោះបីមើលទៅសកម្មភាព ភិន សុដាលីស និង បុរសខាងលើ មើលទៅហាក់ស្និទ្ធស្នាលគ្នាខ្លាំងប្រៀបដូចជាគូសង្សារ ប៉ុន្ដែតារាស្រីរូបនេះ មិនបានបញ្ជាក់ថា បុរសរូបនោះត្រូវជាអ្វីនឹងនាងឡើយ ។ ដ្បិតតែអ្នកម៉ាក់សម័យថ្មីរូបនេះមិនបញ្ជាក់ តែអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនយល់ថា កំលោះរូបសង្ហាខាងលើ គឺជាគូស្នេហ៍របស់នាង ៕