ឌួង លីនដា នាំម្ចាស់ចិត្តទៅផ្អែមល្ហែម នៅទឹកដីខេត្តមណ្ឌលគីរី
មិនខុសពីតារាដទៃឡើយ ចុងក្រោយនេះ តារាសម្តែងរូបស្រស់ ឌួង លីនដា បានបង្ហាញមុខមាត់គូស្នេហ៍ ជាសាធាណៈដែលគូស្នេហ៍របស់នាងមានមុខមាត់ស្រស់សង្ហាស័ក្តិសមគ្នាតែម្តង។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ ឌួង លីនដា បានបណ្តើរគូស្នេហ៍ទៅលំហែយ៉ាងមានក្តីសុខនៅក្នុងទឹកដីខេត្តមណ្ឌលគីរី។
សម្រាប់ដំណើរកម្សាន្តលើកនេះ ដួង លីនដា និង គូស្នេហ៍បានថតរូបភាពយ៉ាងផ្អែមល្ហែម ជាមួយនឹងទិដ្ឋភាពយ៉ាងស្រស់ស្អាតនៅក្នុងទឹកដីខេត្តមណ្ឌលគីរី បើមិនប្រាប់ស្មានថាអ្នកទាំងពីរជា ប្តីប្រពន្ធថ្មោងថ្មី ទើបរៀបការរួចហើយ។ ក្នុងនោះ ក៏មានការអបអរសាទរ និង ជូនពរឱ្យអ្នកទាំងពីរឆាប់មានដំណឹងល្អផងដែរ។
ចំណងស្នេហ៍កាន់តែស្អិតល្មួតតែ ឌួង លីនដា ហាក់មិនទាន់មានគម្រោងរៀបការតាមប្រពៃណីខ្មែរនៅឡើយទេ ហើយក្នុងនោះក៏មានការសរសើរថាមួយគូនេះ ពិតជាស្រស់ស្អាតស័ក្តិសមគ្នាខ្លាំងទាំងព្រមតែម្តង។
មួយរយៈចុងក្រោយនេះ ឌួង លីនដា ហាក់មិនសូវរវីរវល់នៅក្នុងការងារសិល្បៈដូចមុននោះទេ តែបើក្រឡេក មើលជីវភាពរស់នៅរបស់នាងពិតជាហ៊ឺហារមិនធម្មតាឡើយ។ យ៉ាងណាមិញ នៅពេលចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិស្រីស្អាតរូបនេះតែងបង្អួតសម្រស់ជាមួយគ្រឿងអលង្ការពេជ្រចែងចាំងតែម្តង។
គួរឱ្យដឹងថា ឌួង លីនដា កាន់តែទទួលបានការចាប់អារម្មណ៍ ក្រោយពីនាងលេចមុខនៅក្នុងការសម្តែងរឿង «រាជនីភូមិគ្រឹះ» ក្នុងតំណែងជាតួកាចឆ្នាសឆ្នើមគួរឱ្យក្នាញ់៕