ទើប ១ ខួបសោះ ឆលី កូនប្រុសតារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែគួរឱ្យក្នាញ់!
កូនប្រុសរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា អូនតូច ឆលី ទើបតែមានអាយុ ១ ឆ្នាំ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ប៉ុណ្ណោះប៉ុន្តែបានឆក់យកចិត្តអ្នកគាំទ្ររបស់ម៉ាក់ៗ ឲ្យចិត្តស្រឡាញ់គេកាន់ខ្លាំងឡើងៗ ក៏ព្រោះតែ ឆលី មើលទៅឆ្លាត និង គួរឲ្យស្រឡាញ់ខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។
ជាក់ស្តែងជារឿយៗ អ្នកនាង ឱក សុគន្ធកញ្ញា និង ស្វាមី តែងបង្ហោះរូបភាព និង វីដេអូ សកម្មភាពប្រចាំថ្ងៃរបស់កូនប្រុសជាទីស្រឡាញ់ជារៀងរាល់ថ្ងៃ ធ្វើឲ្យមហាជនអ្នកគាំទ្របានចែករំលែក និង បញ្ចេញមតិលើរូបភាពយ៉ាងច្រើនទៀតផង ។
ថ្មីៗនេះ គ្រួសារតូចរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើដំណើរកម្សាន្តទៅរីស៊តមួយកន្លែងនៅតំបនង់មាត់សមុទ្រ និង បង្ហាញរូបភាពយ៉ាងស្រស់ស្អាតជាគ្រួសារជាច្រើនសន្លឹកផងដែរ ប៉ុន្តែរូបភាព ដែលទាក់ចិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកាន់តែខ្លាំងនោះ គឺអូនតូចអាយុ ១ ឆ្នាំ ឆលី តែម្តង ។
សូមទស្សនារូបភាពគួរឱ្យស្រឡាញ់របស់ ឆលី កូនប្រុសកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ខាងក្រោម៖