ឃើញ ផន ស្រីខួច មុខដូចកើតទុក្ខស្ទើរគ្រប់ពេល តាមពិតមកពីមូលហេតុនេះ!
ផន ស្រីខួច គឺជាតារាចម្រៀងស្រីដែលមានឈ្មោះបោះសំឡេងមួយរូប នៅក្នុងផលិតកម្មរស្មីហង្សមាស។ មួយរយៈពេលកន្លងទៅនេះ មានទស្សនិកជនជាច្រើនហាក់មានការចាប់អារម្មណ៍ខ្លាំង ក្រោយឃើញតារាស្រីរូបនេះ តែងតែមានទឹកមុខស្រពោន កម្សត់ៗ ហាក់ដូចមានរឿងកើតទុក្ខ ស្ទើរគ្រប់ពេល តែយ៉ាងណា ស្រីស្អាតរូបនេះ ក៏បានចេញមុខបកស្រាយការពិតផងដែរលើពាក្យចចាមអារ៉ាមទាំងនេះ។
ដោយមានការផ្ទុះចម្ងល់ជាច្រើន ពីសំណាក់បណ្ដាអ្នកគាំទ្រជុំវិញរឿងរ៉ាវខាងលើ ពេលនេះ ផន ស្រីខួច ក៏បានចេញមុខមកបកស្រាយថា ៖ «សួស្ដីថ្ងៃអាទិត្យចុងសប្ដាហ៍បងប្អូន ថ្ងៃនេះមកនិយាយលេងបន្តិចន៎ នៅពេលដែលនាងខ្ញុំច្រៀង និង សម្ដែងម្ដងៗ បងប្អូនតែងតែឃើញនាងខ្ញុំរបៀបទឹកមុខ sad sad អញ្ចឹងហាស់ ការពិតទៅគឺគ្រាន់តែជាការសម្ដែងតាមរយៈអត្ថន័យនៃបទចម្រៀងតែប៉ុណ្ណោះ បើនិយាយពីចរិតពិតវិញ នាងខ្ញុំជាមនុស្សចូលចិត្តភាពរីករាយសាហាវចាប់អត់ជាប់ ទោះមិនមានការជួបជុំនៅខាងក្រៅក៏អាចធ្វើឲ្យខ្លួនឯងសប្បាយបានដែរ ពេលខ្លះអត់យល់ខ្លួនឯងដែរហ្នឹង ក្នុងមួយថ្ងៃមានរឿងសើចមិនក្រោម 10 ដងទេ ជួនកាលអង្គុយៗសើចតែឯងក៏មាន បងប្អូនដែលធ្លាប់ជួបនាងខ្ញុំខាងក្រៅគាត់ដឹងហើយថា ខ្ញុំពូកែសើចប៉ុនណា ហើយគួរឲ្យស្រលាញ់ខ្លាំងប៉ុនណា អូ!ច្រឡំមាត់ ថែរក្សាសុខភាព និង ជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា ហើយស្រលាញ់នាងខ្ញុំឲ្យច្រើនៗ »។
បន្ទាប់ពីបង្ហោះសារបែបនេះហើយ មហាជនជាច្រើនក៏បានសម្ដែងក្ដីត្រេកអរ ដែលបានដឹងថា នេះគ្រាន់តែជាសិល្បនៃការសម្ដែងរបស់តារាក្នុងដួងចិត្តរបស់ពួកគេប៉ុណ្ណោះ៕