កាន់តែកាក់កប គឹម លីហ្សា ងាកមកបើកជំនួញលក់ម្ជូរក្រឡុកបន្ថែមទៀត!
អតីតតារាចម្រៀងនិងសម្តែង គឹម លីហ្សា កាន់តែទទួលជោគជ័យខ្លំាងលើមុខរបរលក់ផលិតផល រក្សាសម្រស់ហើយមួយរយៈមុននាងក៏មានបំណងចង់បើកហាងលក់ពេជ្រផងដែរ តែអ្វីដែលចាប់អារម្មណ៍ ស្របពេលហាងពេជ្រមិនទាន់ចេញ គឹម លីហ្សា បានបើករបរថ្មីមួយដែលត្រៀម នឹងដំណើរការឆាប់ៗនេះ ។
គេចាំបានថា គឹម លីហ្សា បានដឹកដៃស្វាមី និង កូនៗមករស់នៅក្នុងស្រុកកំណើតដោយនាងបានចាប់អាជីពលក់ផលិតផលរក្សាសម្រស់ ដែលគេសម្គាល់ឃើញថាកាន់តែកាក់កបជាខ្លាំង និង ធ្វើឱ្យ គឹម លីហ្សា លែងចង់ទៅរស់នៅទឹកដីប្រទេសអូស្ត្រាលីវិញទៀតផង។ មួយរយៈមុន គឹម លីហ្សា ថែមទាំងមានគម្រោង បើកហាងពេជ្រមួយបន្ថែមទៀត ប៉ុន្តែស្របពេលហាងពេជ្រមិនទាន់លេចជារូបរាង គឹម លីហ្សា ងាកមកបន្ថែមមុខរបរថ្មី គឺការលក់ម្ជូរក្រឡុកដែលជាមុខរបរមួយកំពុងពេញនិយម ពីសំណាក់អតិថិជន ហើយសម្រាប់ការប្រកបរបរនេះ គឺនាងជាតំណាងចែកចាយម្ជូរក្រឡុកខេត្តបាត់ដំបង់។
គ្រាន់តែ គឹម លីហ្សា ប្រកាសថានឹងបើក អាជីវកម្មមួយនេះភ្លាម ក៏ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ហើយក៏មានការលើកឡើងថា គឹម លីហ្សា ពិតជាឆ្លាតណាស់ ព្រោះមុខរបរនេះមើលទៅធម្មតាៗទេ តែចំណេញកប់ក្តោងតែម្តង៕