កំពូលតារាចម្រៀង ពេជ្រ សោភា កាន់តែហ៊ាន បញ្ចេញសាច់ខ្នងសិចស៊ីមិនណយទេ!
ពេជ្រ សោភា គឺជាកំពូលតារាចម្រៀងស្រីល្បីឈ្មោះមួយរូប ដែលមានការគាំទ្រខ្លាំងពីទស្សនិកជនគ្រប់ស្រទាប់ ដោយសារតែបទចម្រៀងរបស់នាងតែងតែមានការគាំទ្រច្រើនពីសំំណាក់យុវវ័យ។ រីឯ ចំពោះការស្លៀកពាក់ និង ការរៀបចំខ្លួនវិញ គេតែងសង្កេតឃើញថា ស្រីស្អាតរូបនេះ តែងនិយមស្លៀកស្ទីលទាន់សម័យ ស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំងណាស់។
ដោយឡែកកាលពីប៉ុន្មានថ្ងៃនេះ មហាជនហាក់មានការចាប់អារម្មណ៏ទៅលើរូបភាពមួយសន្លឹករបស់តារាស្រីរូបស្រស់នេះ បន្ទាប់ពីនាងបានថតរូបបង្ហាញសាច់ខ្នងស្ទើរតែទាំងអស់ នៅក្នុងបណ្ដាញ« អ៊ីនស្តាក្រាម» ដែលកន្លងមកគេកម្រឃើញតារាសាច់ចាំរូបនេះ បង្ហោះរូបភាបស្លៀកពាក់បែបនេះពីមុនមកទេ។
ក្នុងនោះដែរ ម្ចាស់បទ «អូនទៅហើយ» រូបនេះបានសរសេរពាក្យយ៉ាងខ្លីអមជាមួយរូបភាពនោះថា «ញញឹម» ទៀតផង។ ទោះបីបង្ហាញភាពសិចស៊ីខ្លាំងបន្ដិចក្ដី តែមានបណ្ដាមហាជន អ្នកគាំទ្រជាច្រើន បានសរសើរ និង នៅតែបង្ហាញការពេញចិត្ត ស្រឡាញ់ គាំទ្រដល់រូបនាងជានិច្ច៕