កំលោះអាយុ ៣៨ ឆ្នាំ លង់ស្នេហ៍លោកយាយ ៧៣ ឆ្នាំ ចង់រៀបការ តែបងស្រីខាងស្រីបំបែក
កាលពីកំឡុងខែសីហា ឆ្នាំ ២០២០ កន្លងទៅ មហាជនអ្នកលេង Youtube នៅឯប្រទេសកូរ៉េខាងត្បូង ប្រាកដជាធ្លាប់បានដឹង និង ភ្ញាក់ផ្អើលរួចមកហើយនូវគណនី Youtube មួយមានឈ្មោះថា « A Loving Couple » ដែលបានបង្ហាញពីសកម្មភាពនៃជីវិតរបស់គូស្វាមីមួយគូរ ដែលភរិយាមានវ័យ ៦៣ ឆ្នាំ និង ស្វាមីមានវ័យ ៣៨ ឆ្នាំ ។
នៅក្នុងគណនី Youtube របស់ភរិយាស្វាមីមួយគូនេះ បានបង្ហោះនូវរាល់សកម្មភាពជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកទាំងពីរ ជាពិសេសនោះគឺការរស់នៅដោយមានសុភមង្គល ធ្វើឲ្យអ្នកទស្សនា និង អ្នកលេងបណ្តាញសង្គមមួយចំនួន បានសរសើរពីទំហំចិត្តនៃក្តីស្រឡាញ់របស់អ្នកទាំងពីរ និង ស្វាមីវ័យក្មេងរូបនោះ ដែលបានស្ម័គ្រជ្រើសស្រ្តីមានវ័យខុសគ្នាពីលោកដូចមេឃ និង ដី យកមកធ្វើជាភរិយា ។
ទន្ទឹមនឹងការសរសើរ ក៏មានអ្នកទស្សនា និង អ្នកលេងបណ្តាញសង្គមមួយចំនួន ក៏បានរិះគន់យ៉ាងខ្លាំងផងដែរពីទំនាក់ទំនងរបស់អ្នកទាំងពីរ ដែលមើលទៅដូចម្តាយ និង កូនអ៊ីចឹង ។
យ៉ាងណាមិញស្រាប់តែកាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ភរិយាស្វាមីមួយគូនេះ មហាជន អ្នកលេងបណ្តាញសង្គម កាន់តែមានការភ្ញាក់ផ្អើលថែមទៀត ក៏ព្រោះអ្នកទាំងពីរបានបង្ហោះវីដេមួយ និង ចេញមុខសុំទោសជាសាធារណៈថា «ភរិយាវ័យចំណាស់រូបនោះ មិនមែនអាយុ ៦៣ ឆ្នាំដូចដែលបានប្រាប់កាលពីមុននោះទេ គឺនាងមានអាយុ ៧៣ ឆ្នាំ ហើយ» ។
គួររំឮកថា គូស្វាមីមួយគូនេះ បានប្រាប់តាមរយៈវីដេអូរបស់អ្នកទាំងពីរថា «ពួកគេ មានគម្រោងនឹងរៀបការដើម្បីក្លាយជាប្តីប្រពន្ធស្របច្បាប់ ប៉ុន្តែមិនទាន់អាចទៅរួចបាន ក៏ព្រោះតែបងស្រីរបស់ប្រពន្ធវ័យ ៧៣ ឆ្នាំ នោះ បានបដិសេធ និង ប្រឆាំងការរៀបការនេះ» ៕
ប្រភព៖ allkpop