អីយ៉ាស់! Patricia នាំហាយសូរ Note Vises ទៅជួបឪពុកម្ដាយជាផ្លូវការហើយ
ថ្មីៗនេះ តារាសម្ដែងស្រីវ័យក្មេង Patricia Good បាននាំមិត្តប្រុសជាទីស្រឡាញ់គឺលោក Note Vises ទៅជម្រាបសួរឪពុកម្ដាយជាផ្លូវការហើយ ដោយពួកគេបានណាត់គ្នាទៅទទួលទានអាហារជាមួយគ្នាយ៉ាងរីករាយមានក្ដីសុខបំផុតប្រៀបដូចជាប្ដីប្រពន្ធទើបរៀបការហើយថ្មីថ្មោង ។
ថ្វីដ្បិតថាពីមួយថ្ងៃទៅមួយថ្ងៃ ស្នេហារវាងកញ្ញាសិល្បការិនីរូបស្រស់ Pat និង កំលោះហាយសូរ Note កាន់តែផ្អែមល្ហែម យល់ចិត្តគ្នា ប៉ុន្ដែចាប់តាំងពីប្រកាសទាក់ទងគ្នាមក ពួកគេកម្រនឹងថតរូបគូៗស្វីតៗ បង្ហោះនៅលើគណនី IG ណាស់ ហើយបើទោះបីជាថ្មីៗនេះ Pat បាននាំសង្សារទៅបង្ហាញមុខឱ្យឪពុកម្ដាយស្គាល់ជាផ្លូវការក៏ដោយ ក៏នាងបង្ហោះតែរូបថតខ្លួនជាមួយអ្នកមានគុណប៉ុណ្ណោះ ។
តែយ៉ាងណា ទោះបីជា Pat មិនបានបង្ហោះរូបថតគូក៏ពិតមែន ប៉ុន្ដែម្ដាយរបស់តារាស្រីរូបនេះ បានបង្ហោះរូបថតនៅលើ IG ជួបជុំគ្នាមួយសន្លឹក ដែលក្នុងនោះក៏មានអនាគតកូនប្រសាគឺលោក Note ផងដែរ ។ ងាកទៅចាប់អារម្មណ៍រូបថតមួយប៉ុស្ដិ៍នោះវិញ ទាំងឪពុកម្ដាយតារាស្រី Pat និង ហាយសូរ Note ម្នាក់ៗមានទឹកមុខញញឹមញញែមរីករាយសម្បើមណាស់ ប្រៀបដូចជាគ្រួសារតែមួយ ធ្វើឱ្យមហាជនយល់ថា ពួកគេអាចនឹងមានដំណឹងល្អឆាប់ៗ ៕