គ្រងមកុដភ្លាម រ៉េត សារីតា ត្រូវអតីត Miss Universe ២០១៨ ពោលពាក្យបែបនេះភ្លែត
ក្រោយពីក្លាយទៅជាម្ចាស់ជ័យលាភីឯកគ្រងមកុដ Miss Universe Cambodia 2020 កាលពីរាត្រីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយ កញ្ញា រ៉េត សារីតា ត្រូវបានមហាជនអ្នកគាំទ្រ ជាពិសេសមិត្តសិល្បករជាច្រើន បានចូលរួមអបអរសាទនូវលទ្ធផលជាទីគាប់ចិត្ត និង ស័ក្តិសមយ៉ាងខ្លាំង ដល់ម្ចាស់មកុដរូបនេះផងដែរ ។
ក្នុងនោះដែរ ម្ចាស់មកុដ Miss Universe Cambodia 2018 កញ្ញា រឿន ណាត ក៏បានចូលរួមអបអរសាទ និង បង្ហោះសារសរសើរយ៉ាងវែងដល់ Miss Universe Cambodia 2020 រ៉េត សារីតា ក្នុងនាមជារៀមច្បង និង ជាបវរកញ្ញាដូចគ្នាថា «បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ 2020 បានរកឃើញហើយ គឺកញ្ញា រ៉េត សារីតា ! កញ្ញា ពោរពេញទៅដោយចំណេះដឹង ការយល់ដឹង សមត្ថភាព ទេពកោសល្យ និង ភាពជឿជាក់ក្លាហាន »។
មិនត្រឹមតែប៉ុណ្ណោះ Miss Universes Cambodia 2018 រូបនេះ ក៏បានជូនពរដ៏មានន័យនៃការឈានជើងទៅកាន់ឆាកអន្តរជាតិនាពេលខាងមុខ របស់ Miss Universe Cambodia 2020 ទៀតថា «នាងខ្ញុំសូមជូនពរកញ្ញា ទៅប្រកួតកម្មវិធីដ៏ធំ គឺ Miss Universe នាពេលខាងមុខនេះជាមួយបណ្ដាប្រទេសផ្សេងៗទៀតទទួលបាននូវភាពជោគជ័យ ជ័យជំនះ មកកាន់ប្រទេសកម្ពុជាវិញ ហើយវប្បធម៌ អរិយធម៌របស់កម្ពុជានឹងបានផ្សព្វផ្សាយដោយកញ្ញាផ្ទាល់ផងដែរ ស៊ូឡើងណា៎ដើម្បីប្រទេសកម្ពុជា ” កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ( congratulations to all winners & Welcome to the miss universe Cambodia family) » ៕