នី មុន្នីនាថ ស្រស់ស្អាតខ្លាំង ក្នុងថ្ងៃមង្គលប្អូនស្រីព្រឹកមិញ!
ក្នុងនាមជាបងស្រី តារាសម្តែង នី មុន្នីនាថ បានខ្នះខ្នែងជួយជ្រោមជ្រែង នៅក្នុងថ្ងៃមង្គលរបស់ប្អូនស្រី។ ក្នុងនោះ គេសង្កេតឃើញមានវត្តមានអ្នកសិល្បៈជាច្រើនចូលរួមនៅក្នុងពិធីដ៏រីករាយនេះ ជាមួយនឹងទឹកមុខញញឹមស្រស់ ព្រមទាំងតុបតែងខ្លួនយ៉ាងស្អាតប្លែកតែម្តង។
ថាកូនក្រមុំទៅស្រស់ស្អាតទៅហើយ តែបើកងាកមក នី មុន្នីនាថ វិញស្អាតខ្ញង់ ក្រោយស្លៀកឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ស័ក្តិសមជាមួយនឹងរូបរាងរបស់ នី មុន្នីនាថ យ៉ាងខ្លាំង។ មានការលើកឡើងថា មើលទៅម៉ូដសាមញ្ញទេ តែពិតជាស្រស់ស្អាតនិង សុភាពតែម្តង។
យ៉ាងណាមិញ បើក្រឡេកមកមើល ពិធីរៀបការប្អូនស្រី នី មុន្នីនាថ បានរៀបចំទទួលភ្ញៀវ នៅភោជនីយដ្ឋានសេវេនប្រាយ ឃីង ដោយក្នុងនោះ នី មុន្នីនាថ ក៏បានអញ្ជើញភ្ញៀវជាអ្នកសិល្បៈចូលរួមផងជាច្រើនផងដែរ។
បើទោះធ្លាប់ប្រកាសថា មានគូស្នេហ៍ជាអណិកជនរស់នៅប្រទេសអូស្ត្រាលីក៏ពិតមែនតែ នី មុន្នីនាថ ហាក់មិនទាន់ខ្វល់ខ្វាយចង់រៀបការឡើយ ដោយនាងទុកឱ្យប្អូនស្រីរៀបការមុន។ មួយវិញទៀត នាងក៏មិនទាន់ហ៊ានបណ្តើរគូស្នេហ៍ជាលក្ខណៈចំហដូចតារាដទៃឡើយ៕
រូបថត ៖ ហ្វេសប៊ុក