រតនៈ វិសិដ្ឋ បង្ហោះរូបផ្អែមល្ហែមជាមួយស្រីស្អាតម្នាក់ហៅ «ម្ចាស់ស្នេហ៍» ពេញៗមាត់
រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងវិថីសិល្ប រតនៈ វិសិដ្ឋ ហាក់មិនទាន់បានបង្ហាញមហាជននៅឡើយនោះទេ នូវរឿងរ៉ាវឯកជនពីទំនាក់ទំនងស្នេហារបស់លោក។ យ៉ាងណាមិញ កាលពីពេលកន្លងមក តារាសម្តែងរូបនេះ គ្រាន់តែធ្លាប់បានលេចឮពាក្យចរចាមអារ៉ាមថា លោកមានកូនចិត្តទៅលើតារាសម្តែងស្រី អ្នកនាង តូតា កាលពីកំឡុងឆ្នាំ ២០១៣ មកម្ល៉េះ ហើយក៏ស្ងប់ស្ងាត់ទៅវិញ ។
ស្រាប់តែកាលពីយប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ រតនៈ វិសិដ្ឋ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និង សង្ស័យថា តារាប្រុសរូបនេះមានអ្នកក្នុងបេះដូងហើយ ក៏ព្រោះតែលោកបានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយនឹងនារីម្នាក់ ក្នុង Story លើគណនី fb របស់ខ្លួន ។
រូបភាពមួយសន្លឹកនោះដែរ តារាប្រុសរូបនេះបានភ្ជាប់រូបបេះដូង និង សរសេរពាក្យជាភាសាអង់គ្លេស «My Love» មានន័យថា «ម្ចាស់ស្នេហ៍» ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ នារីម្នាក់ដែល រតនៈ វិសិដ្ឋ ស្និទ្ធស្នាលនោះត្រូវបានមហាជនស្គាល់ថាគឺជាតារាស្រី ចាន់ ស្រីនាថ ។
យ៉ាងណាក៏ដោយ ទោះជារូបមួយសន្លឹក និង ពាក្យផ្អែមល្ហែមរវាងអ្នកទាំងពីរបានបង្ហោះជាសាធារណៈក្តី តែទំនាក់ទំនងការពិតជាស្នេហា ឬ មិត្តក្នុងសិល្បនោះ មានតែរង់ចាំមើលតារាប្រុសស្រីមួយគូនេះ បញ្ជាក់នៅពេលក្រោយទៀតប៉ុណ្ណោះ៕