ស្ងាត់ៗ សុខ រ៉ាស៊ី បោះទុនរាប់ម៉ឺនដុល្លារ បើកភោជនីយដ្ឋានយ៉ាងរលូន!
មិនចាញ់មិត្តភក្តិក្នុងសិល្បៈប៉ុន្មានឡើយ ពិធីករ សុខ រ៉ាស៊ី បានបោះទុនបើកជំនួញជាច្រើននៅក្នុងដៃ ដែលមានដូចជាហាងលក់សម្លៀកបំពាក់ និង ភោជនីយដ្ឋានដែលទើបដំណើរការកាលពីពេលថ្មីៗនេះ ដោយមានការគាំទ្រពីសំណាក់មិត្តភក្តិរួមអាជីពជាច្រើន ។
ថ្មីៗនេះ លោកបានបើកដំណើរការភោជនីយដ្ឋានដែលមានឈ្មោះថា MC Place ដែលមានទីតាំងនៅម្តុំជ្រោយចង្វារ ប៉ុន្តែលោកមិនទាន់រៀបពិធីសម្ពោធធំដុំនោះទេ។ អ្វីដែលធ្វើឱ្យ ពិធីករ សុខ រ៉ាស៊ី ញញឹមបិទមាត់មិនជិតនោះគឺ លោកទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តភក្តិ និង អតិថិជនជាច្រើន ហើយ លោករំពឹងថាអាជីពមួយនេះទទួលបានជោគជ័យ។ បើតាមដឹងការបោះទុនក្នុងការបង្កើតរបរមួយនេះ លោក សុខ រ៉ាស៊ី ក៏ចំណាយច្រើនមិនធម្មតាដែរ។
លោក សុខ រ៉ាស៊ី គឺជាពិធីករមួយរូបដែលមានឈ្មោះបោះសំឡេង និងមានប្រជាប្រិយភាពគួរសម ព្រោះមិនត្រឹមតែមានរូបរាងសង្ហានោះទេ ប៉ុន្ដែលោកក៏មានថ្វីមាត់មិនធម្មតាឡើយ។ ក្រៅពីនេះ លោកក៏បានលេចមុខនៅក្នុងការសម្តែងរឿង MV និងស្ប៉តពាណិជ្ជកម្មមួយចំនួនទៀតផង៕
រូបថត ៖ ហ្វេសប៊ុក