ទើបគ្រងដំណែង Miss Grand ជ័យលាភីរងទី ៤ សារុំ ចន្ថា មានឱកាសសម្ដែងរឿងភ្លែត!
មិនត្រឹមតែទទួលបានជ័យលាភីរងទី ៤ ក្នុងកម្មវិធី Miss Grand Cambodia 2020 ប៉ុណ្ណោះទេ តែកញ្ញា សារុំ ចន្ថា ក៏ជាបវរកញ្ញាទទួលបានចំណាត់ថ្នាក់លេខ១ឈុតតំណាងជាតិ មានឈ្មោះថា ស្ត្រីន្ទ្រវីរៈទេវីនាគីមហានាថ ។
ហាក់ស្ងប់ស្ងាត់ លើវិថីសិល្បក្រោយពីទទួលបានជ័យលាភីរងទី ៤ ក៏ពិត តែថ្មីៗនេះ សារុំ ចន្ថា មានឱកាសបានបង្ហាញវត្តមានរបស់ខ្លួនក្នុងរឿង «ទឹកភ្នែកនាងនី» ។
តាមការបង្ហាញរូបភាពឈុតក្រៅឆាក ក្នុងរឿងនេះដែរ Miss Grand Cambodia 2020 ជ័យលាភីរងទ ៤ រូបនេះ ទទួលបានការសរសើរជាច្រើនពីមហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ព្រោះសម្រស់ និង ទម្រង់មុខ របស់ សារុំ ចន្ថា ពិតជាស័ក្តិសមនឹងឈុតបែបកម្សត់ៗដូចក្នុងសាច់រឿងណាស់ ៕