នៅ សូនីតា បង្ហោះរូបភាពកម្រនឹងបានឃើញ ព្រមទាំងបង្ហោះសារយ៉ាងមានន័យ
ក្រោយពីមានកូនជាចំណងជីវិតគូរបស់តារាសម្តែងមុខស្រស់ នៅ សូនីតា កាន់មានសុភមង្គលដែល ថ្មីៗនេះនាងបានចែករំលែកនូវរូបភាពដ៏ស្រស់ស្អាតជាលក្ខណៈគ្រួសារនៅក្នុងខេត្តសៀមរាប ដែលជាកន្លែងពោរពេញទៅដោយអនុស្សាវរីយ៍រវាងនាង និង ស្វាមីជាច្រើនកន្លងមក។
ពេលនេះដែរ នៅ សូនីតា ហាក់មិនបានចាប់អារម្មណ៍ជាមួយនឹងការងារសិល្បៈទៀតឡើយ ដោយភាគច្រើននាងចំណាយពេលវេលាជាមួយស្វាមី និង កូនប្រុសជាទីស្រឡាញ់។
ថ្មីៗនេះ នៅ សូនីតា បាន ចែករំលែករូបភាពដ៏ផ្អែមល្ហែមជាច្រើនជាមួយលោក ទិត្យ ថាវរិទ្ធិ និង កូនប្រុសនៅទឹកដីខេត្តសៀម រាប ដោយបង្ហោះសាររៀបរាប់ថា «រូបភាពកម្រ នឹងឃើញ ទីណាមានទឹក ទីនោះ មានត្រី ទីណាមានថ្លៃ ទីនោះមានអូន និង កូន ជាអង្គរក្ស អនុស្សាវរីយ៏អង្គរ ទាល់តែមានការងារទើបពួកយើ ងបានដើរកម្សាន្ត» ។
ក្រោយបង្ហោះរូបភាពទាំងនេះ ក៏មានការសរសើរ និង ជូនពរពីសំណាក់មហាជន ឱ្យជីវិតគូរបស់ នៅ សូនីតា កាន់តែរឹងមាំ ជាពិសេសនឹងអាលឆាប់បានសម្រេចបំណងយកកូនស្រីទីពីរបន្ថែមទៀត។
គួរឱ្យដឹងថា បើតាមការលើកឡើងពីសំណាក់មិត្តភក្តិជិតស្និទ្ធ នៅ សូនីតា បានព្រលយថា សព្វថ្ងៃ នៅ សូនីតា កំពុងរស់នៅយ៉ាងកក់ក្តៅក្នុងគ្រួសារតូចមួយពោរពេញដោយស្នាមញញឹម បើទោះជាស្វាមីរបស់នាងមិនមែនជាមនុស្សចូលចិត្តបង្ហាញភាពផ្អែមល្ហែមជាចំហក្តី ៕