ជីមមី ក្ដៅស្លឹកត្រចៀក តែតបតឡើងសាមញ្ញ ក្រោយបុរសម្នាក់រិះគន់បែបនេះ
មហាជនក៏ធ្លាប់បានស្គាល់រួចមកហើយ នូវពិធីការនីមានសាច់សខ្ចីរាងស្រលូនពូកែវោហាសព្ទនោះគឺ កញ្ញា ជីមមី ដែលកន្លងមកពិធីការិនីរូបនេះ តែងតែបង្ហោះនូវរូបភាពដ៏ស្រស់ស្អាតផ្អែមល្ហែមរបស់ខ្លួន ជាមួយសង្សារបណ្ដូលចិត្តព្រមទាំងភ្ជាប់ជាមួយសារយ៉ាងមានអត្ថន័យល្អៗជាច្រើនទៀតផង។
ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ ជីមមី បានបង្ហោះរូបមួយសន្លឹកជាមួយគូស្នេហ៌ អមដោយអត្ថន័យខ្លឹមសារមានន័យថា ៖ «ជ្រើសរើសបុរសដែលមិនសូវសន្យាតែបង្ហាញលទ្ធផលឲ្យអ្នកបានឃើញ។ មិនមែនមនុស្សប្រុសដែលចេះតែសន្យាហើយមិនដែលឃើញធ្វើបានរឿងអ្វីមួយឲ្យសម្រេចនោះទេ»។
បន្ទាប់ពីបានបង្ហោះរូបភាពមួយសន្លឺកនេះរួចមក ឃើញថាមានមហាជននាំគ្នាចូលមកបញ្ចេញមតិសរសើរមិនដាច់ពីមាត់នូវសារដែលមានអត្ថន័យរួមទាំងរូបដ៏ស្រស់ស្អាតរបស់អ្នកទាំងពីរ និងមានអ្នកខ្លះទៀតបានជូនពរដល់អ្នកទាំងពីរឲ្យស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងទៀតផង។
ទន្ទឹមនឺងការសរសើរមិនដាច់ពីមាត់របស់មហាជន ក្នុងនោះ យើងសង្កេតឃើញមានគណនីហ្វេសប៊ុករបស់បុរសម្នាក់បានចូលមកបញ្ចេញមតិសួរទៅ ពិធីការនីសម្តីផ្អែមរូបនេះថា ៖ «បងសុំបង្ហាញអារម្មណ៌ពិតមួយ តារាស្រុកខ្មែរឥឡូវឲ្យតែថាស្រលាញ់គ្នាថតចុះឡើងៗដឹងថាមានកូនបាត់ សុំទោសផងបង»។
ក្រោយពីបុរសរូបនេះ បានចូលមកបញ្ចេញមតិរូចមកយើងឃើញថា មានការប្រតិកម្មភ្លាមៗពីខាងសំណាក់ជីមមីផ្ទាល់តែម្តងដោយនាងបានចូលទៅឆ្លើយតបវិញថា ៖ «តារាណាខ្លះបង រៀបរាប់ឈ្មោះផង។ ហេីយឆ្ងល់តារាណាទាល់តែទៅសួរគាត់ ។ ឆ្ងល់អ្នកនោះមកសួរអ្នកនេះ ហេីយអ៊ីចឹងធ្វេីម៉េចបានចម្លើយ?»។
ទោះជាមានមតិរិះគន់ខ្លះបែបនេះក្ដី តែជីមមី បានឆ្លើយតបវិញយ៉ាងត្រជាក់ និង សាមញ្ញបំផុត៕