(វីដេអូ) ជា វិបុល ទម្លាយខ្ទេចគ្មានសល់ពីអត្តចរិត គង់ សុជាតិ នៅមុខគេឯង ពេលឈ្លោះគ្នាម្តងៗ
មហាជនអ្នកគាំទ្ររបស់គូស្វាមី ពិធីករ ពិធីការិនី ជា វិបុល និង អ្នកនាង គង់ សុជាតិ ប្រាកដជាធ្លាប់បានដឹងនូវដំណើររឿងរ៉ាវស្នេហារបស់អ្នកទាំងពីរជាច្រើនមកហើយ ទម្រាំតែអាចឈានចាប់ដៃគ្នាជាគូស្វាមី និង សាងគ្រួសារដ៏មានសុភមង្គលមកដល់ពេលនេះ ។ ក្នុងនោះអ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ធ្លាប់បានប្រាប់ថាទម្រាំនឹងអាចចាប់ដៃគ្នាចូលរោងការបាននោះ គឺអ្នកទាំងពីរបានតស៊ូជម្នះគ្រួសារ ជម្នះឧបសគ្គជាច្រើនទៀតផង ។
យ៉ាងណាមិញ បន្ទាប់ពីរៀបការបានរយៈពេល ៧ ឆ្នាំ បើគិតចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ មកនោះ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល បានទម្លាយរឿងក្នុងគ្រួសារមួយ ដែលគ្មាននរណាម្នាក់ធ្លាប់បានដឹងកន្លងមក ពីសកម្មភាពរបស់អ្នកទាំងពីរ នៅពេលឈ្លោះគ្នាម្តងៗ។
យោងទៅតាមបទសម្ភាសមួយ នៅក្នុងកម្មវិធី 3 Fun លោក ជា វិបុល បានទម្លាយខ្ទេចគ្មានសល់រឿងអត្តចរិតរបស់ភរិយាសំណព្វចិត្តរបស់ខ្លួន ពេលខឹង ឬ ឈ្លោះគ្នាម្ដងៗ មកបង្ហាញមហាជនឱ្យបានដឹង ខ្ទេចគ្មានសល់។
ក្នុងកម្មវិធីនោះ លោក ជា វិបុល បានឲ្យដឹងថា «ពេលលោក និង ភរិយាអ្នកនាង គង់ សុជាតិ ឈ្លោះគ្នាម្តងៗ គឺភាគច្រើនខាងភរិយាប្រើសម្លេងទ្រហោយំខ្លាំងៗ ទោះការឈ្លោះប្រកែកមិនមានអ្វីធំដុំក៏ដោយ ។ ម្យ៉ាងវិញទៀតអ្វីដែលកាន់តែគួរឲ្យអស់សំណើច រាល់ពេលឈ្លោះគ្នាម្តងៗ ជា វិបុល ចង់ចេញពីផ្ទះ អ្នកនាង គង់ សុជាតិ តែងតែស្រែកយំឆោឡោ ឲ្យគេជួយ ហើយរហូតពេលខ្លះទះកំផ្លៀងខ្លួនឯង ធ្វើឆ្កួតធ្វើជាឲ្យស្វាមីមើលថែទៀតផង » ។
ចង់ដឹងថា ឈ្លោះគ្នាម្តងៗ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ធ្វើបែបណាខ្លះ ទស្សនាវីដេអូទាំងអស់ ៖