ក្រមុំ ៤១ ប៉ះកំលោះ ២៧ លេងមួយឈុតនេះ មើលហើយព្រឺខ្លួនខ្ញាក
រឿងភាគថ្មីសម្ដែងដោយកំពូលតារាស្រីថៃដ៏ល្បីល្បាញ Aum Patchrapa និង ប្រុសស្អាត Mik Thongraya ក្រោមចំណងជើង «Jark Sadtroo Soo Hua Jai» កំពុងចាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ ៧ ហើយការជួបគ្នាដំបូងរវាងតារាប្រុសស្រីជួរមុខខាងលើ ក៏ទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន ។
ថ្វីដ្បិតថានេះ គឺជាការប៉ះគ្នាដំបូងរវាង Aum និង Mik ប៉ុន្ដែអ្នកទាំងពីរ សម្ដែងស៊ីចង្វាក់គ្នាល្អណាស់ មិនថាឈុតឌឺដង ផ្លែផ្លា ឬឈុតស្នេហារ៉ូមែនទិកនោះទេ ។
និយាយដល់ឈុតស្នេហាផ្អែមល្ហែម ក្នុងភាគមួយដែលបានបញ្ចាំងថ្មីៗនេះ តួឯកប្រុសស្រីគឺ Aum និង Mik បានជាប់ឃុំនៅក្នុងបន្ទប់ក្លាសេមួយតែពីរនាក់ ក្នុងនោះក៏មានឈុតឆាកស្នេហាមួយកើតមានឡើង ដោយ Mik បានឱប និង ថើបមាត់របស់ Aum យ៉ាងស្និទ្ធស្នាលបំផុត ធ្វើឱ្យទស្សនិកជនព្រឺសម្បុរអស់ហើយ ព្រោះទោះបីជាជាក់ស្ដែង តួឯកស្រីមានអាយុបងតួឯកដល់ទៅជាង ១០ ឆ្នាំ ប៉ុន្ដែពេលសម្ដែងឈុតស្នេហារ៉ូមែនទិក ពួកគេទាំងពីរមើលទៅសមគ្នាបំផុត ៕