ក្រោយស្រកទម្ងន់ជាង ១០ គីឡូ ឌួង ហ្សូរីដា កាន់តែស្អាតក្នុងឈុតសម្លៀកបំពាក់មួយនេះ
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញពិធីការិនី ឌួង ហ្សូរីដា បង្អួតសម្រស់នៅក្នុងឈុតបែប បុរាណដែលការតុបតែងខ្លួនពិតជាប្លែកនិងស្រស់ស្អាតមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ហើយក្នុងនោះក៏មានការសរសើរពីសំណាក់អ្នកគាំទ្រថា ក្រោយសម្រកទម្ងន់ ឌួង ហ្សូរីដា កាន់តែក្មេង និង ប្លែកភ្នែកជាខ្លាំង ។
ចុងក្រោយនេះ គេសង្កេតឃើញថា ឌួង ហ្សូរីដា កាន់តែមានភាពទាក់ទាញជាពិសេស ក្រោយពីនាង ស្រកទម្ងន់ជាង ១០ គីឡូ។ថ្មីៗនេះ ពិធីការិនីរូបនេះ បានបង្ហាញសម្រស់ក្នុងឈុតបែបបុរាណ ដែលមើលទៅពិតជាប្លែកភ្នែកតែម្តង។
មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាយូរៗ ឌួង ហ្សូរីដា ស្លៀកឈុតបែបនេះម្តង មើលទៅសុភាពសមសួនណាស់មិនចាញ់តារាក្មេងៗប៉ុន្មានឡើយ ហើយខ្លះទៀតបានព្រលយថាបើបានស្លៀក ឈុតកូនក្រមុំវិញមិនដឹងជាស្អាតបែបណាទេ ។
ស្ថិតក្នុងវ័យ ៣៧ ឆ្នាំ ឌួង ហ្សូរីដា ហាក់មិនទាន់គិតគូរនៅឡើយ ពីការរៀបចំសាងអនាគតគ្រួសារទេ។ ផ្ទុយទៅវិញ នាងកំពុងតែពង្រឹងនូវមុខជំនួញរបស់នាងជាច្រើននៅក្នុងដៃ ដែលកន្លងមក ធ្លាប់មានការបង្ហើបថាទុនក្នុងការបង្កើតអាជីវកម្មទាំងនេះ ច្រើនមិនធម្មតាដែរ។
បើគិតមកដល់ពេលនេះ ឌួង ហ្សូរីដា បោះបង់អាជីពជាពិធីការិនីនៅតាមស្ថានីយទូរទស្សន៍ប្រមាណជា ៤ ឆ្នាំហើយ ដោយនាងបានយកពេលវេលា មកមើលការខុសត្រូវក្នុងមុខជំនួញវិញម្តង តែសម្រាប់ការងារមនុស្សធម៌ និង នៅតាមកម្មវិធីនានាជាលក្ខណៈឯកជន នាងនៅតែទទួលជាធម្មតា ៕