អាណិតណាស់! តារាកំប្លែងភេទទី ៣ ម៉ែពាង បាត់មុខយូរធ្លាក់ខ្លួនឈឺធ្ងន់ គ្មានលុយព្យាបាល
មហាជន ដែលធ្លាប់បានទស្សនាការសម្តែងកំប្លែងដោយក្រុមភេទទី ៣ របស់ យេយេ ប្រាកដជាធ្លាប់បានស្គាល់សមាជិកមួយរូបគេហៅថា ម៉ែពាង ជាក់ជាមិនខាន ។ ក្នុងនោះដែរ គេបានដឹងតារាកំប្លែងភេទទី ម៉ែពាង ភាគច្រើនបានសម្តែង show ជាច្រើនៅក្នុងផលិតកម្មក្លាស៊ិច តែមួយរយៈក្រោយមកមហាជនបានសង្កេតឃើញថា វត្តមានតារាភេទទី ៣ រូបនេះហាក់បាត់ឆ្ងាយពីឆាកសម្តែងហើយដែរ ។
យ៉ាងណាមិញ ស្រាប់តែកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ផេកសិល្បករកម្ពុជា បានបង្ហោះរូបភាព និង សារ ពីស្ថានភាពជម្ងឺរបស់តារាកំប្លែងភេទទី ៣ ម៉ែពាង ថា គាត់បានធ្លាក់ខ្លួនឈឺ និង មិនហ៊ានទៅមន្ទីរពេទ្យព្រោះភាពខ្វះខាត ។
ក្នុងសារ សិល្បករកម្ពុជា បានរៀបរាប់ថា «អាណិតគាត់ណាស់ ! គាត់ គឺជាសិល្បករមួយរូប ដែលគេហៅថា ម៉ែពាង ពេលនេះគាត់ធ្លាក់ខ្លួនឈឺធ្ងន់ ដោយសាជំងឺ លើសឈាម បេះដូង និង ដំបៅជើង ដើរមិនរួច គ្មានលុយព្យាបាលជំងឺ សុខចិត្តដេកអត់នៅផ្ទះ»។
បន្ថែមពីនោះ ផេកខាងលើក៏បានបន្ថែមថា « ដោយមើលឃើញពីភាពខ្វះខាត នៅថ្ងៃនេះ ខ្ញុំបាទ អ៊ឹម ជីវ៉ា រួមជាមួយ កញ្ញា យេយេ បានមកចុះសួរសុខទុក្ខ និង នាំយកនូវថវិកាបន្តិចបន្តួចរបស់ លោកជំទាវ ប៊ុន ណារី អគ្គនាយិកា សាលា ញ៉ូវហ្គេតវ៉េ អន្តរជាតិ ចំនួន ២០ ម៉ឺនរៀល មកជូនដល់ លោក ណុប សុផា ហៅ ម៉ែ ពាង ដែលកំពុងរស់នៅប្លុក ផ្សារអូឬស្សី ជាន់ទី២ ក្នុងសង្កាត់ អូឬស្សី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ» ៕