ស្រីខួច កូននាយពាក់មី កាន់តែធំ កាន់តែស្អាត និង មានដុងសិល្បៈមិនធម្មតា
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ មហាជនអ្នកគាំទ្រ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកយ៉ាងច្រើនមកហើយនូវរូបភាពរបស់ ក្មេងស្រីកម្សត់ ស្រីនីត ដែលមកពីខេត្តមណ្ឌលគិរី ត្រូវបានម្ចាស់សម្អាងការមួយចំនួន បានហៅប្អូនស្រីទៅថតឈុតប្រពៃណី ។ ក្នុងថ្ងៃដដែលនោះ គេក៏បានដឹងថា កូនស្រីច្បងតារាកំប្លែងនាយ ពាក់មី ស្រីខួច ក៏បានចូលរួមថតសម្អាងជាមួយ ស្រីនីត ផងដែរ។
បន្ទាប់ពីក្មេងស្រី រូបភាពរបស់អ្នកទាំងពីរ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម ក្រោយគ្រោងឈុតប្រពៃណីទាំងនោះហើយ មានមហាជនជាច្រើនបានផ្ទុះការចាប់អារម្មណ៍ និង សរសើរពីសម្រស់របស់អ្នកទាំងពីរយ៉ាងខ្លាំង។
អ្វីដែលចាប់អារម្មណ៍ បើក្រឡេកទៅមើលសម្រស់កូនស្រីច្បង នាយពាក់មី ក្រោយពីបានតុបតែងមុខ និង ស្លៀកឈុតសម្លៀកបំពាក់ប្រពៃណីហើយ គឺមើលទៅពិតជាប្លែកមើលសឹងតែមិនស្គាល់នោះទេ ក៏ព្រោះតែពេលកន្លងមក ស្រីខួច ធ្លាប់តែបង្ហាញវត្តមានលើឆាក និង តែងខ្លួនជាកុមារីលេងកំប្លែងឲ្យអ្នកទស្សនាសើចក្អាកក្អាយប៉ុណ្ណោះ ។
គួរឲ្យដឹងថា ក្រៅពីការសិក្សា ស្រីខួច ក៏បានចាប់យកអាជីពជាតារាកំប្លែង និង សម្តែងទាំងវ័យក្មេងយ៉ាងមានសមត្ថភាព ទៅតាមជំនាញរបស់ប៉ារបស់ខ្លួនផ្ទាល់គឺ នាយពាក់មី នោះឯង ៕