គិតចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ២០២០ ថ្ងៃដែលអ្នកនាងទ្រី សុផានិត ដួលសន្លប់មុខតុលាការដំបូងរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃទី ២១ វិច្ឆិកា ២០២០ នេះគឺមានរយៈពេល ៨ ថ្ងៃហើយ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
យ៉ាងណាក្ដីរហូតមកដល់ពេលនេះដែរមិនទាន់មានការបញ្ជាក់ទេថា អ្នកនាងទ្រី សុផានិត មានជំងឺអ្វីឱ្យពិតប្រាកដនោះ ។
យ៉ាងណាមិញ មកដល់ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ អ្នកនាង ទ្រី សុផានិត បានធូរស្បើយខ្លះៗ តែស្ថិតក្នុងការតាមដានរបស់ពេទ្យនៅឡើយទេ ដោយសារតែពេទ្យប្រាប់ថា អ្នកនាងនៅមានបញ្ហាសុខភាព។ ដូចនេះ បើសិនពេទ្យអនុញ្ញាតទៅផ្ទះ គឺនឹងបានទៅជួបកូន ព្រោះ ១ សប្ដាហ៍មកនេះ អ្នកនាងបានជួបកូនតែម្ដងគត់។
មិនតែប៉ុណ្ណោះ ពេលនេះ អ្នកនាង ទ្រី សុផានិត បានចេញមុខ Live Video សុំទោសជាសាធារណៈចំពោះ ប្អូនស្រី ទ្រី ដាណា ដែលជាប្អូនស្រីបង្កើតរបស់ខ្លួន ក្រោយរូបអ្នកនាងផ្ទាល់បាន Live និយាយពាក្យមិនសមរម្យទៅកាន់ប្អូន និង បានប៉ះពាល់ដល់មុខមាត់ កត្តិយសប្អូនស្រីបង្កើតរបស់ខ្លួន នាពេលកន្លងមក។ អ្នកនាង ក៏បានទទូចសុំការអភ័យទោសពីសំណាក់ប្អូនស្រីផងដែរ៕