តារាសម្តែង ណាខុន មិនហ៊ាននិយាយរឿង ឌុច លីដា រៀបការ!
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីស្ងាត់ៗមានការទម្លាយរូបភាពតារាសម្តែង ឌុច លីដា បានចូលរោងការកាលពីថ្ងៃទី ១៩ ម្សិលមិញនេះ ក្រោយពីនាងបានទទួលចំណងដៃកូនប្រុសដែលគួរឱ្យស្រឡាញ់ម្នាក់មានវ័យជិត ១ ខួបទៅហើយ ។
តារាសម្តែងរូបសង្ហា ណាខុន ត្រូវបានគេដឹងថាជាមិត្តភក្តិជិតដិតជាមួយនឹងតារាសម្តែងរូបស្រស់ ឌុច លីដា ហើយជារឿយៗលោកតែងចេញចូលផ្ទះ ឌុច លីដា ដែលធ្វើឱ្យមានការយល់ច្រឡំកន្លងមក ។ ដោយឡែកកាលពីថ្ងៃទី ១៨ វិច្ឆិកា កន្លងទៅនេះ គេក៏បានឃើញលោក ណាខុន និង គូស្នេហ៍មានវត្តមានជាមួយ ឌុច លីដា ដោយនាងថែមទាំង Surprise ខួបកំណើតឱ្យលោកថែមទៀត ប៉ុន្តែនៅពេលដែលយើងសួរទាក់ទងជាមួយរឿង ឌុច លីដា រៀបការ តារាសម្តែង ណាខុន បែរជាឆ្លើយថាលោកមិនបានដឹងទេ ហើយលោកកំពុងនៅក្នុងកម្មវិធីមិនអាចនិយាយបានច្រើនទេ ។
បើទោះបីជាលោក ណាខុន និយាយបែបនេះក្តី តែតាមការបងោ្ហះរបស់តារាសម្តែង និង ជាងផាត់មុខ លោក Dee Daniel បានឱ្យដឹងថា ឌុច លីដា ពិតជាបានរៀបការពិតមែន ។ បើតាមប្រភពដែលស្និទ្ធជាមួយតារាសម្តែង ឌុច លីដា បានឱ្យដឹងថា ឌុច លីដា ពិតជាបានរៀបការកាលពីថ្ងៃទី ១៩ ម្សិលមិញ នៅផ្ទះរបស់នាងនៅម្តុំចំការដូង តែមិនមានកម្មវិធីជប់លៀងពេលល្ងាចទេ ដែលកូនកំលោះរបស់តារាសម្តែងរូបនេះមានវ័យប្រមាណជាង ៤០ ឆ្នាំ ដែលមានតួនាទីនៅក្នុងសង្គម ហើយក៏ជាអ្នកជំនួញម្នាក់ដែរ ៕