បានទាំងព្រម! ក្រុមចម្រៀងថ្មីកូរ៉េ «aespa» មានកម្ពស់សុទ្ធតែត្រូវស្ដង់ដាស្រីស្អាត
ក្រោយពីបានបង្ហាញបទចម្រៀងដំបូងរបស់ក្រុមតារាចម្រៀងស្រីថ្មី aespa របស់ SM Entertainment កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅហើយនោះ ក្រុមចម្រៀងនារីនេះ ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តវិស័យ K-Pop ។ ក្នុងនោះ ក្រុមចម្រៀងនារីនេះបានបំបែកកណត់ត្រាជាក្រុមតារាចម្រៀងថ្មីដំបូង ដែលមានអ្នកចូលទស្សនា MV «Black Mamba» ចំនួន ១០ លានដង ក្នុងរយៈពេលត្រឹម ៩ ម៉ោង ។
ម្យ៉ាងវិញទៀត តាមរយៈការបញ្ចេញមតិនៅលើបណ្តាញសង្គមនានាពីអ្នកគាំទ្រ ក្រុមចម្រៀង aespa មិនត្រឹមតែ ទទួលបានការពេញចិត្តនឹងទេពកោសល្យសិល្បប៉ុណ្ណោះទេ តែសមាជិកទាំងអស់ត្រូវបានសរសើរយ៉ាងខ្លាំងពីសម្រស់ដ៏ស្រស់ស្អាតរបស់ពួកនាង ទាំងមុខមាត់ ជាពិសេសនោះគឺ កម្ពស់តែម្តង ក៏ព្រោះតែគេបានឃើញវត្តមានរបស់ aespa ក្នុងការបង្ហាញខ្លួនលើឆាកតន្ត្រីដំបូង គឺមិនបានបន្ថែមកែងស្បែកជើងខ្ពស់នោះទេ ។
តោះទៅមើលថា សមាជិក ម្នាក់ៗមានកម្ពស់ប៉ុន្មានម៉ែត្រ ៖
១) Karina មានកំពស់ ១,៦៧ ម៉ែត្រ
២) Giselle មានកំពស់ ១,៦៦ ម៉ែត្រ
៣) Winter មានកំពស់ ១,៦៥ ម៉ែត្រ
៤) Ning Ning មានកំពស់ ១,៦៥ ម៉ែត្រ៕