មានកូនមួយ និង រាងមានសាច់ទ្រលុកបន្តិច ភិន សុដាលីស នៅតែឃ្យូដរហូត
មហាជនអ្នកគាំទ្របានឃើញស្រាប់ហើយ ទោះបីតារាសម្តែង ភិន សុដាលីស បច្ចុប្បន្នទោះជាមានកូនស្រីអាយុ ៤ ឆ្នាំ ម្នាក់ហើយក្តី តែតារាស្រីរូបនេះនៅតែថែសម្រស់បានស្រស់ស្អាតដូចដើម ។
យ៉ាងណាមិញ ទោះជាមានកូនស្រី និង មកដល់ពេលនេះ នាងហាក់បែកសាច់ឡើងគីឡូជាងមុនបន្តិចក៏ពិតមែន ប៉ុន្តែ ភិន សុដាលីស នៅតែលេងស្ទីលតុបតែងខ្លួនមើលទៅពិតជាឃ្យូដខ្លាំងណាស់ ។ ជាងនេះទៅទៀត រាល់ឈុតសម្លៀកបំពាក់ និង ការលេងម៉ូដសក់ ផាត់មុខរបស់នាង ក៏កាន់តែមើលទៅគួរឲ្យស្រឡាញ់ស័ក្តិសមជាយុវវ័យទាន់សម័យមែន ៕