ទោះ ប៊េនី យ៉ាំង មិនទាន់បានទម្រង់ច្រមុះដូចដើម តែផ្ទៃមុខវិញស្អាតរលោងស្រិល
មហាជនអ្នកគាំទ្រ និង អ្នកចូលចិត្តលេងបណ្តាញសង្គមហ្វេសប៊ុកបានដឹងរួចហើយ ចាប់តាំងពីមានបញ្ហាច្រមុះមកអតីតតារាសម្តែងសិចស៊ី ប៊េនី យ៉ាំង តែងតែពាក់ម៉ាស់រហូត មិនថានៅផ្ទះ ឬ ទៅណាមកណានោះទេ ។
យ៉ាងណាមិញ មួយរយៈពេលចុងក្រោយនេះដែរ ប៊េនី យ៉ាំង ហាក់មិនសូវលាក់បាំងពីបញ្ហាសម្រស់របស់នាងទៀតនោះទេ នាងតែងតែបង្ហាញផ្ទៃមុខដោះម៉ាស់ចេញជារឿយៗ និង ថតបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនទៀតផង ។
ទោះបីជាទម្រង់ច្រមុះដែលបានទៅវះកាត់នៅប្រទេសកូរ៉េ មិនទាន់ស្រស់ស្អាតដូចដើមនៅឡើយក្តី តែមហាជនអ្នកលេងបណ្តាញសង្គមបានលើកឡើងថា ប៊េនី យ៉ាំង មើលទៅនៅតែស្រស់ស្អាត ហើយអ្វីកាន់តែចាប់អារម្មណ៍វិញទៀតនោះ គឺស្បែកផ្ទៃមុខរបស់នាងតែម្តងពិតជាសម៉ដ្ឋរលោងមើលទៅកាន់តែស្រស់ស្អាត ៕