ស្ងាត់យូរ ពៅ លីដា កាន់តែស្អាត និង វិលមកក្ដាប់ឱកាសវិញ!
ពៅ លីដា ចាប់ផ្តើមលេចមុខនៅក្នុងអាជីពសិល្បៈជាថ្មីម្តងទៀត ក្រោយពីនាងបានស្ងប់ស្ងាត់មួយស្របក់ធំ។
វ័យច្រើនបន្តិចមែន តែសម្រស់ ពៅ លីដា នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ជាពិសេសម្ចាស់ក្រុមហ៊ុននានាដោយពេលនេះ នាងក្តោបបានការងារជាច្រើន តែដោយឡែកសម្រាប់ការថតរឿងនាងហាក់មិនទាន់មានឱកាសនៅឡើយទេ។
ហាក់ខុសពីតារាដទៃ បើទោះជាមានសម្រស់ស្អាត និង មានសម្បុរស្រអែមស្រស់បែបនារីខ្មែរក៏ពិតមែន តែទម្រាំបានក្លាយជាតួឯក ពៅ លីដា ត្រូវចាប់ផ្តើម សម្តែងពីតួរងធម្មតាជាច្រើនរឿង ។
សូមបញ្ជាក់ថា ប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ ពៅ លីដា កាន់តែមានការប្រែប្រួលមិនថារូបសម្រស់ ឬ ជីវភាពរស់នៅ។ រីឯ សម្រាប់រឿងស្នេហារបស់តារារូបនេះ ហាក់ដូចជាស្ងៀមស្ងាត់ ព្រោះគេកម្រឃើញនាងបណ្តើរ បុរសណាស្និទ្ធស្នាល ក្រៅពីប្អូនប្រុសរបស់នាងលោក ពៅ ពិសិដ្ឋ ទៅចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិទេ ៕
រូបថត ៖ ហ្វេសប៊ុក