កាក់កបណាស់ វីរៈ និច្ច ចាយទុនរាប់ម៉ឺនដុល្លារ បើកជំនួញមួយ
តារាចម្រៀងរូបស្រស់សាច់សខ្ចី វីរៈ និច្ច ចាប់ផ្តើមដំណើរការហាងលក់សម្លៀកបំពាក់នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ តែម្តង ដោយនាងរំពឹងថាអាជីពថ្មីមួយនេះ នឹងទទួលបានជោគជ័យមិនចាញ់អាជីពចម្រៀងនោះទេ ។
មិនមែនលំៗទេសម្រាប់ហាងលក់សម្លៀកបំពាក់មួយនេះ វីរៈ និច្ច ចំណាយដើមទុនប្រមាណជាប្រាំម៉ឺនដុល្លារឯណោះ ដោយហាងនេះ នាងបានដាក់ស្លាកយីហោថា Baby Flower Fashion ដែលមាន ទីតាំងនៅម្តុំផ្សារស្ទឹងមានជ័យ ។
សម្រាប់ថ្ងៃដំបូងនៅក្នុងការបើកហាងនេះ វីរៈ និច្ច បានបង្ហោះសារថា« ថ្ងៃចន្ទដេីមទ្រព្យហេងៗបេីកហាងសុំឱ្យលុយហូរចូលរាល់ថ្ងៃ អតិថិជនកាន់តែច្រេីន សូមឱ្យ ភ្ញៀវចូល កុំឱ្យចេញដៃទទេរ»។ ក្នុងនោះក៏មានការជូនពរពីសំណាក់អ្នកគាំទ្រឱ្យហាងថ្មីរបស់តារាចម្រៀងរូប ស្រស់ស្រឡូន ម្នាក់នេះ ដំណើរការរលូន ហើយខ្លះទៀតក៏បានលាន់មាត់សរស់ើរដល់ វីរៈ និច្ច ថានៅក្មេងសោះតែប្រឹងប្រែងរហូតមានថ្ងៃនេះ ពិតជាខ្លាំងមិនធម្មតា ។
ថ្វីដ្បិតចំណាយដើមទុនច្រើនក្នុងការបើកហាងលក់សម្លៀកបំពាក់មួយនេះក៏ពិតមែនតែ វីរៈ និច្ច មិនមានការរៀបចំសម្ពោធអ្វីធំដុំឡើយ ក្រៅពីមានវត្តមានក្រុមគ្រួសារ ជាពិសេសពូរបស់នាងដែលត្រូវគេស្គាល់ថាជាតារាចម្រៀង ខាន់ ជែមស៍ រួម នឹងភរិយាចូលរួមអបអរចំពោះជំនួញថ្មីរបស់នាង ៕