តារាចម្រៀង អេនីតា ម្ចាស់បទ «សន្យាខ្យល់» ចាកចេញពីសិល្បៈ រស់នៅយ៉ាងស្ងៀមស្ងាត់
រយៈជាច្រើនឆ្នាំមកហើយ តារាចម្រៀងប្រចាំផលិកម្ម អេនីតា ម្ចាស់បទ «សន្យាខ្យល់» ហាក់បាត់មុខនៅក្នុងវិថីសិល្បក្រោយពីបានសាងកេរ្តិ៍ឈ្មោះមួយរយៈធំ។ ម្យ៉ាងវិញទៀត បើតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងស្រីរូបនេះ ដែលធ្លាប់បានលេងកាលពីមុនក៏ហាក់ស្ងប់ស្ងាត់មិនសូវជាបង្ហាញសកម្មភាពឯកជនរបស់នាងនោះដែរ ។
យ៉ាងណាមិញ ថ្មីៗនេះ អេនីតា បានវិលត្រលប់មកប្រើបណ្តាញសង្គមរបស់ខ្លួនជាថ្មីម្តងទៀតហើយ ទោះជានាងមិនបានបង្ហាញពីរូបភាពប្រចាំថ្ងៃរបស់នាងក៏ពិតមែន ប៉ុន្តែរូបភាពប៉ុន្មានសន្លឹកក្រោយដែលនាងបានផុសនេះ គឺមើលទៅពិតជាស្រស់ស្អាត និង មើលទៅនៅក្មេងដូចដើម ។
គួររំឮកថា អតីតតារាចម្រៀង អេនីតា គឺជាតារាចម្រៀងស្រីយុវវ័័យមួយរូបដែលមានប្រជាប្រិយភាពប្រចាំផលិកម្ម M ។ កាលនោះ បទចម្រៀងជាច្រើនបទរបស់នាង ក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនអ្នកគាំទ្រផងដែរ ដូចជាបទ «សន្យាខ្យល់» បទ «មានគិតទេថាមានអូនហើយ» និង បទ «ដកខ្លួន» ជាដើម ។
តោះទស្សនារូបឆ្នាំ ២០២០ របស់ អេនីតា ៖