រៀបការជិត ២០ ឆ្នាំ និង មានកូនដល់ទៅ ៥ នាក់តែ ខៀវ សំភេទ នៅតែសង្ហាដដែល!
មហាជន ពិតជានៅចាំបានអតីតពិធីករប្រចាំទូរទស្សន៍ស៊ីធីអិនលោក ខៀវ សំភេទ បានរៀបការ និង បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក។
លោក ខៀវ សំភេទ ធ្លាប់ជាពិធីករដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុន តែក្រោយពីបានរៀបការជាមួយភរិយាជាអណិកជនដែលរស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០៥ មក លោកក៏បាន ចាកចេញទៅរស់នៅជួបជុំជាមួយភរិយាយ៉ាងមានក្តីសុខ។ ចំណងអាពាហ៍ពិពាហ៍របស់ អតីតពិធីករ ខៀវ សំភេទ បើគិតមកដល់ពេលនេះ មានរយៈជិត ១៦ ឆ្នាំ ហើយលោកក៏ទទួលបានចំណងដៃកូនប្រុស កូនស្រីដ៏ស្រស់ស្អាតចំនួន ៥ នាក់ ។
កន្លងមក ជារឿយៗ អតីតពិធីករលោក ខៀវ សំភេទ បានបង្ហាញរូបភាពដ៏ស្រស់ស្អាត ជាមួយភរិយាដែលមើលទៅពិតជាផ្អែមល្ហែមដូចគូស្នេហ៍ថ្មីថ្មោង នៅលើបណ្ដាញសង្គម។ បន្ថែមពីនេះ មហាជនមានការសរសើរថា មានកូនដល់ ទៅ ៥ នាក់ (ស្រី ៣ ប្រុស ២) តែបើមើលរូបសម្រស់ និង មុខមាត់របស់លោក ខៀវ សំភេទ វិញនៅតែសង្ហា ព្រមទាំងនៅតែក្មេងមិនប្រែប្រួលឡើយ។ ចំណែកឯ សម្រស់របស់ ភរិយាលោកឯណេះវិញ ក៏មិនណយដែរ នៅតែខ្ញង់ស្អាតមិនចាញ់ក្រមុំៗ មើលមួយភ្លែតស្ទើរមិនដឹងថា អ្នកនាងរៀបការ និង មានកូនច្រើនបែបនេះទេ៕
រូបថត ៖ ហ្វេសប៊ុក